ប្រមុខUN ជំរុញឱ្យមេដឹកនាំប្រទេសម៉ូហ្សំប៊ិក បំបាត់ភាពចលាចល ពាក់ព័ន្ធនឹងការបោះឆ្នោតដ៏ចម្រូងចម្រាស ក្នុងខែតុលា

2024/12/27 06:54:45 pm        50

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ បានអំពាវនាវឱ្យមេដឹកនាំនយោបាយរបស់ប្រទេសម៉ូហ្សំប៊ិក បន្ធូរបន្ថយភាពតានតឹងដែលនាំឱ្យមានភាពចលាចលស៊ីវិលពាក់ព័ន្ធទៅនឹងការបោះឆ្នោតដែលមានជម្លោះ កាលពីខែតុលា។

អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «លោកអគ្គលេខាធិការ មានការព្រួយបារម្ភអំពីអំពើហិង្សាក្រោយការបោះឆ្នោត ដែលបានបណ្តាលឱ្យមានអ្នកបាត់បង់ជីវិត និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនអស់ជាច្រើន»។

សេចក្តីសម្រេចកាលពីថ្ងៃច័ន្ទរបស់តុលាការកំពូលប្រទេសម៉ូហ្សំប៊ិក ដែលបានបញ្ជាក់ពីជ័យជម្នះក្នុងការបោះឆ្នោតរបស់គណបក្ស Frelimo កំពុងកាន់អំណាចដ៏យូរ បានបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេសធ្វើឡើងដោយក្រុមប្រឆាំង និងអ្នកគាំទ្ររបស់ពួកគេ ជាអ្នកដែលបាននិយាយថាការបោះឆ្នោតនេះត្រូវបានបន្លំ។

ទន្ទឹមនឹងនេះ កុបកម្ម នៅក្នុងពន្ធនាគារក្នុងរដ្ឋធានី Maputo របស់ប្រទេសម៉ូហ្សំប៊ិក បានបណ្តាលឲ្យមនុស្ស៣៣នាក់ស្លាប់ និង១៥នាក់រងរបួស កាលពីថ្ងៃពុធ ទី២៥ ខែធ្នូ។

ខណៈអគ្គស្នងការនគរបាល លោក Bernardino Rafael បានស្តីបន្ទោសការតវ៉ានៅខាងក្រៅពន្ធនាគារសម្រាប់ការជំរុញឲ្យមានកុបកម្មនៅខាងក្នុងនេះ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Helena Kida បានប្រាប់ទូរទស្សន៍ឯកជន Miramar TV ក្នុងស្រុក ថា ភាពចលាចល បានចាប់ផ្តើមនៅក្នុងពន្ធនាគារ ហើយពុំមានអ្វីពាក់ព័ន្ធនឹងការតវ៉ានៅខាងក្រៅនោះទេ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm