ក្រុមការងារចំពោះកិច្ច និងកងវិស្វកម្មបង្ហាញវឌ្ឍនភាពសាងសង់ផ្លូវក្រវាត់ព្រំដែន គិតត្រឹមថ្ងៃទី២៧ ខែធ្នូនេះ

2024/12/27 12:31:01 pm        252

ក្រុមការងារចំពោះកិច្ច គ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់ព្រំដែន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានរម្លឹកថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយ​ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានយក​ចិត្ត​ទុក​ដាក់​អនុវត្តការងាររបស់​ខ្លួន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវប្រសិទ្ធភាព តម្លាភាព និងសន្សំសំចៃ។ គិតមកត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៤ ក្រុម​ការងារ​បាន​ចាត់​តាំង​ក្រុម​ការងារ​ទំនាក់​ទំនង​សាធារណៈ នៃ​ក្រុម​ការងារ​ចំពោះ​កិច្ច​ឱ្យ​ចុះ​សហការជាក់ស្តែងនៅការដ្ឋានសាងសង់ និងមូលដ្ឋានពាក់ព័ន្ធ ដើម្បីធានាទទួល​បាន​ព័ត៌មាន​ស្តីពីលទ្ធផល និងរូបភាព រួចធ្វើការផ្សព្វផ្សាយ​ជូន​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ជាប់​ជា​ប្រចាំ។​

ចំពោះការងារកសាងហេដ្ឋារចនាសម្ព័ន្ធ, ក្រុមការងារបានបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេច​បាន​លើផ្ទៃដីទំហំ ១.៤៦២.៥០០ ម៉ែត្រការ៉េ ដោយ ក្នុងនោះ នៅក្នុងភូមិសាស្ត្រ​ខេត្ត​មណ្ឌល​គិរី សម្រេចបានផ្ទៃដីទំហំ ១.២២៥.០០០ ម៉ែត្រការ៉េ និងនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី សម្រេច​បានផ្ទៃដីទំហំ ២៣៧.៥០០ម៉ែត្រការ៉េ។ ជាលទ្ធផលក្នុងការរាវរក គឺបាន​រក​ឃើញ​គ្រាប់​គ្រប់​ប្រភេទ​ចំនួន ២៣ គ្រាប់ ក្នុងនោះមានគ្រាប់ប្រភេទប៊ុមប៊ី ឬគ្រាប់បែកចង្កោម ចំនួន ៦ គ្រាប់​។ ចំពោះមុខកម្លាំងជំនាញនៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បាន​និង​កំពុងបន្តរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិន​ទាន់​ផ្ទុះ​តាម​គោលដៅ​ការដ្ឋាន​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​។

ចំណែកការងារឈូសឆាយក្រុមការងារបានឈូសឆាយបើកមុខទទឹង៥ម៉ែត្រ សម្រាប់​រក​ផ្លូវ​ខ្សែ​ដំបូង សម្រេចបានប្រវែង ៥៨,៥ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៤៩ គីឡូ​ម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៩,៥គីឡូ ម៉ែត្រ)។ ឈូសផ្លូវទទឹង ២០ ម៉ែត្រ សម្រាប់​រក​អ័ក្ស​ផ្លូវ, លុបជ្រលងអូរ បន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៣៦,៦០ គីឡូម៉ែត្រ (ខេត្តម​ណ្ឌលគិ​រី សម្រេចបានប្រវែង ២៧,៩០គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៨,៧គីឡូ​ម៉ែត្រ​) ធ្វើប្រឡាយ សម្រេចបានប្រវែង ៣០,២០គីឡូម៉ែត្រ (ខេត្តមណ្ឌលគីរី សម្រេចបានប្រវែង ២២,៦០ គីឡូមែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៧,៦០គីឡូមែត្រ) កសាងតួផ្លូវ និង​ចិត​ជញ្ជាំង​ភ្នំ សម្រេចបានប្រវែង ២៥ គីឡូម៉ែត្រ(ខេត្តមណ្ឌលគិរី សម្រេច បានប្រវែង ២២​គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៣គីឡូម៉ែត្រ) ក្រាលល្បាយកំទេចថ្មស្ថាពរ សម្រេច​បាន​ប្រវែង ១០,២០គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី)។

ក្រុមការងារ​ចំពោះកិច្ច និងកងវិស្វកម្ម នៅតាមការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន បានប្តេជ្ញា​ខិតខំ​បំពេញ​ការងារដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេ​ច​ឱ្យបាន​តាម​ផែនការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ជា​ប្រវត្តិសាស្ត្រនេះ៕

អត្ថបទដែលទាក់ទង

ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
2026/04/26 04:23:32 pm        1
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
2026/04/11 08:18:11 am        1
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
2026/03/30 01:27:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ចិន នឹងរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅប្រាសាទបាយ័ន នាថ្ងៃទី៣០ ខែមេសានេះ

2026/04/28 03:55:52 pm
​លោក Rubio៖ អ៊ីស្រាអែលមិនគួរមានតំបន់ទ្រនាប់អចិន្ត្រៃយ៍នៅក្នុងប្រទេសលីបង់ទេ
2026/04/28 03:54:51 pm
​លោក Trump ចាប់ផ្ដើមរិះគន់គូប្រជែងជាថ្មី ក្រោយការបាញ់ប្រហារ នៅពិធីលៀងសាយភោជន
2026/04/28 03:52:48 pm
​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ-GI នឹងកាន់តែបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់
2026/04/28 03:43:52 pm
​ក្រសួងការងារ បានដោះស្រាយបញ្ចប់ និងផ្តល់អត្ថ​ប្រយោជន៍​តាម​គោល​ការ​ច្បាប់​ជូន​បង​ប្អូន​កម្មករ​នៃ​រោងចក្រអិមអិលយ៉ាងលឿនរហ័ស
2026/04/28 03:35:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/27 05:47:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/26 02:47:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/28 03:12:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am