ព្រឹទ្ធសភាអនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយដល់ថ្នាក់ដឹកនាំកំពូលៗបួនរូប

2021/11/02 09:10:18 pm        549

ភ្នំពេញ ៖ ព្រឹទ្ធសភាបានសម្រេចអនុម័តទាំងស្រុង ដោយសំឡេងគាំទ្រ៥៧សំឡេងលើ៥៧សំឡេង ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ​និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូលៗ ដូចជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញជាដើម។

សេចក្តីព្រាងច្បាប់ ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយនេះ គឺរៀបចំឡើងសំដៅធានា​ឱឡារិក​ភាព​ទាំងខាងផ្លូវច្បាប់ទាំងខាងនយោ-បាយចំពោះ​គោលជំហរ និងការប្តេជ្ញាចិត្ត​ស្មោះត្រង់​ឥតងាក​រេ​ចំពោះជាតិ ​មាតុភូមិ និងប្រជាជនកម្ពុជា ​នៅ​គ្រប់កាលៈទេសៈទាំងអស់ និងដើម្បីធានាការពារ​ឧត្តម​ប្រយោជន៍​របស់ជាតិ ​និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែកពីបរទេស ​និងសំដៅចារឹក​គោលការណ៍​គ្រឹះទាំងនេះ​ចូលទៅក្នុងរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា ​ដែលជាច្បាប់គ្រឹះ និងជាច្បាប់កំពូលរបស់ជាតិ​ ដោយកំណត់ឱ្យប្រធានព្រឹទ្ធសភា​ ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន ”សញ្ជាតិខ្មែរតែមួយគត់”។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំ រដ្ឋសភានីតិកាលទី៤ ​ក្រោមអធិបតីភាពសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ​នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ​ឯកឧត្តម ម៉ម ប៊ុននាង ​អ្នកនាំពាក្យព្រឹទ្ធសភា បានលើកឡើងថា ការកំណត់ថ្នាក់ដឹកនាំកំពូលៗ​ចំនួនបួនរូប​ឲ្យមាន​សញ្ជាតិខ្មែរតែមួយនេះ គឺជាការត្រឹមត្រូវ និងយុត្តិធម៌បំផុតដើម្បីធានាដល់និរន្តរភាពរបស់ប្រទេស ហើយប្រជាជនកម្ពុជាទាំងមូលក៏មានការគំាទ្រឲ្យមានការកំណត់សញ្ជាតិខ្មែរតែមួយនេះផងដែរ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយនេះនេះ បាបតាក់តែងឡើង​មាន ០៣មាត្រា ហើយត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់​ព្រមជា​លើក​ដំបូង​ចំនួន ១១១សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ក្រៅពីប្រជុំអនុម័តចំពោះសេចក្តីព្រាងច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំ កំពូលៗរបស់ជាតិនេះ ​ព្រឹទ្ធសភាក៏បានសម្រេចអនុម័តរបៀបវារៈចំនួនពីរផ្សេងទៀតផងដែរ ដោយ​ក្នុងនោះ ​មានសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម​ទៅ​លើ​កិច្ចព្រម​ព្រៀង​រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់​សេចក្តី​នៅក្រោមច្បាប់កម្ពុជា​នូវឧក្រិដ្ឋកម្ម ​ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល ​និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។ និង​សេចក្តីព្រាងច្បាប់ ​ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជនជាដើមនោះ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm