ពលរដ្ឋកម្ពុជាទូទាំងប្រទេស អបអរសាទរការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

2024/12/27 02:15:13 pm        211

ចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ២០២៤ នេះ ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​បាន​អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពដ៏មានតម្លៃមួយនេះ។ ទិវាសន្តិភាព​នៅ​កម្ពុជា​ដែល​ខិតខំរកមកយ៉ាងលំបាកក្រោមការដឹកនាំរបស់ អតីតនាយករដ្ឋមន្ត្រី សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន រហូតកម្ពុជាទទួលបានសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោយប្រទេសត្រូវបានហែកហួរដោយសារសង្គ្រាម និងអស្ថិរភាពប្រមាណ ៥០០ឆ្នាំ​នៃ​ប្រវត្តិសាស្ត្ររបស់ខ្លួន។

ជាពលរដ្ឋមានដើមកំណើតពីខេត្តតាកែវ លោកស្រី សុំ ចាន់ បានអបអរ​សាទរ​ចំពោះ​ការប្រារ​ព្ធ​ទិវា​សន្តិភាព​នៅ​កម្ពុជា ហើយលោកស្រីក៏មិនភ្លេចពីតម្លៃនៃសន្តិភាពឡើយ។ លោកស្រី​បាន​គូស​បញ្ជាក់​ថា “អរគុណសន្តិភាពដែលបានឱ្យខ្ញុំរស់នៅសុខសាន្ត ជួបជុំគ្រួសារបងប្អូន និងផ្តល់​ឱកាស​ការងារ ឱ្យខ្ញុំរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានយ៉ាងស្រួល ហើយនឹងអាច​ឱ្យ​ខ្ញុំ​រស់​នៅ​ដោយ​គ្មា​នកា​រ​ភិតភ័យ រស់នៅដោយសុខសប្បាយ មានអ្វីៗគ្រប់យ៉ាង មានរបស់របរគ្រប់បែបយ៉ាង”។

មិនខុសពីពលរដ្ឋនៅខេត្តតាកែវ លោក អ៊ឹង ម៉េងថុង ដែលជាប្រជា​ពលរដ្ឋ​មាន​ដើម​កំណើត​នៅខេត្តកំពង់ចាម ក៏បានអះអាងថា តម្លៃនៃសន្តិភាព​បាន​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ឱ្យ​មាន​ការងារធ្វើ មានការជួបជុំគ្រួសារដែលជាសេចក្តីសុខរបស់ប្រជាជាតិកម្ពុជាចង់បាន។

លោក អ៊ឹង ម៉េងថុង បន្ថែមថា៖“ខ្ញុំអរគុណសន្តិភាពដ៏ធំធេងបំផុត ដែលមានសន្តិភាព​នេះ​ដែល​បាន​​ផ្តល់ឱ្យខ្ញុំមានឱកាសបានធ្វើការងារ ជួបជុំគ្រួសារ ហើយនឹង​ធ្វើ​ឱ្យពួ​ក​យើង​មិន​មាន​សេចក្តី​សុខ ហើយខ្ញុំមានឱកាសធ្វើការនៅក្នុងរោងចក្រ មានប្រាក់ខែ​សមរម្យ​ដែល​អាច​ចិញ្ចឹម​ជីវភាព​គ្រួសារ​របស់​ខ្ញុំបាន”។

ទន្ទឹមនឹងនេះ លោកស្រី ហូយ រំដួល ដែលជាប្រជាពលរដ្ឋនៅខេត្តកំពង់ចាមដែរនោះ បាន​រំលឹក​ពី​សន្តិភាព​ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​របស់​គាត់​មាន​ជីវភាព​កាន់​តែ​សម្បូរ​សប្បាយ និង​រីក​ចម្រើន​ដោយ​សារ​សន្តិភាពរបស់សម្តេចតេជោដែលលោកបានលះបង់សម្រាប់ប្រជាជាតិកម្ពុជា។

លោកស្រីបញ្ជាក់ថា “ខ្ញុំអរគុណសន្តិភាព ដែលអាចឱ្យពួកខ្ញុំមានដល់ថ្ងៃនេះ មានការងារធ្វើ មាន​របស់​របរ​ប្រើប្រាស់ប្រចាំថ្ងៃ មានឡាន មានម៉ូតូ ហើយមានផ្ទះទ្រនំរៀងគ្រាន់បើដែរ អត់មាន​ភ័យ​ខ្លាច​ថា​អត់​មានសន្តិភាព”។

សម្រាប់ប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺវិញ លោក ទូច សំអេង បាន​កត់​សម្គាល់​ចំពោះ​តម្លៃ​សន្តិភាព​ថា ដោយសារតែសន្តិភាពនេះហើយទើបប្រជាពលរដ្ឋមានឱកាសធ្វើការងារ ឬ​ប្រកប​របរ​រក​ស៊ី ដើម្បីរកចំណូលសម្រាប់ចិញ្ចឹមជីវភាពគ្រួសារ ហើយលោក​បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាលកម្ពុជាដែលបានផ្តល់សន្តិភាព សុខសុវត្ថិភាព សណ្តាប់​ធ្នាប់​សង្គម​ជូន​ពលរដ្ឋ​បាន​យ៉ាងល្អ​។

លោក ទូច សំអេង សង្កត់ធ្ងន់ថា៖ “ខ្ញុំសូមអរគុណសន្តិភាពដែលជួយឱ្យរូបខ្ញុំ និងក្រុមគ្រួសារ​មាន​ការ​ភាពរីកចម្រើន និងរកស៊ីថ្កុំថ្កើន ហើយនិងប្រកបរបរអ្វីក៏ដំណើរការល្អ ហើយខ្ញុំសព្វ​ថ្ងៃ​ដើរ​ហើរ​ទៅ​ណា គ្មានផលវិបាក ឬអ្វីទេ ដោយសារ ខ្ញុំអរគុណសន្តិភាព​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​គេច​ផុត​ពី​សង្គ្រាម​ទាំង​ឡាយ”​។

គួរបញ្ជាក់ថា ទិវាសន្តិភាពនៅកម្ពុជាត្រូវបានបង្កើតដោយរាជរដ្ឋាភិបាល​ដែលដឹកនាំ​ដោយ​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការ​ចុះ​អនុក្រឹត្យ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដោយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាថ្ងៃប្រារព្ធ​ទិវាស​ន្តិភាព​នៅ​កម្ពុជា ដើម្បីរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងទទួលបាន​សន្តិភាព ឯកភាពជាតិពេញលេញ ដោយនយោបាយឈ្នះ ឈ្នះ និងជាការរំលឹកដល់ការលះបង់ តស៊ូ របស់វីរបុរស និងវីរនារីស្នេហាជាតិរបស់កម្ពុជា រហូតដល់បានបញ្ចប់សង្គ្រាម និងទទួលបានសុខសន្តិភាពពាសពេញផ្ទៃប្រទេស។

យ៉ាងណាក៏ដោយ ទន្ទឹមនឹងការអបអរសាទរយ៉ាងអឺងកងពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេសចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ពលរដ្ឋក៏បានប្តេជ្ញាចិត្ត និងអំពាវនាវដល់ពលរដ្ឋទាំងអស់ឱ្យថែរក្សាសុខសន្តិភាព និងស្ថិរភាពរបស់កម្ពុជា ដោយមិនត្រូវបណ្តោយខ្លួនឱ្យធ្លាក់ចូលក្នុងការញ៉ុះញង់ ឬនយោបាយប្រជាភិថុតិពីមជ្ឈដ្ឋានណាមួយដែលចង់បង្កភាពចលាចល និងចង់បំផ្លាញសុខសន្តិភាពនិងស្ថិរភាពរបស់កម្ពុជានោះឡើយ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am