តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព

2024/12/27 09:26:43 pm        273

តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព ឆ្នាំ២០២៤ ដែល​បាន​ដំណើការបើកវគ្គចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែល​មាន​រយៈ​ពេល​៩១​ថ្ងៃ និងកម្លាំងហ្វឹកហ្វឺនរៀនសូត្រ ចំនួន៥៣នាក់ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា បច្ចុប្បន្ន ការងារហ្វឹក ហ្វឺន​បាន​ដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិ តាម​រយៈ​ការ​ផ្ដល់​នូវ​ចំណេះដឹង និងចំណេះធ្វើពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែល​ជា​ប្រភពបន្តវេន ជំនាន់ក្រោយ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព មិនអនុញ្ញាតឱ្យជនណា ឬ​ក្រុម​ណា​មកបំផ្លាញបានឡើយ ត្រូវរក្សាសាមគ្គីភាព និងស្មោះត្រង់​ជានិច្ច​ជាមួយ​ប្រមុខ​រាជ​រដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលគ្រប់ពេលវេលា ព្រោះប្រទេសជាតិមានសន្តិភាពមកដល់ពេលនេះ ដោយ​ការ​សាមគ្គីភាព ឯកភាពគ្នា និងការស្មោះត្រង់ និងត្រូវ​ពង្រឹង​ពង្រីក​ការងារការកសាងធនធានមនុស្ស និងការកសាងអង្គភាពរបស់ខ្លួន ។

លោកជំទាវ បានបន្តថា នាយ-ពលទាហានទាំងអស់ ត្រូវបន្តយកចិត្តទុក្ខដាក់សិក្សារៀនសូត្រការ ងារ​អប់រំចិត្តសាស្ត្រ បទវិន័យ លក្ខន្តិកៈ កងយោពលខេមរភូមិន្ទ បទដ្ឋាន​គតិ​យុត្តិ​ផ្សេងៗ​ដែល​ជា​ច្បាប់​របស់រដ្ឋ និងខិតខំបន្តស្រាវជ្រាវឯកសារថ្មីៗបន្ថែមទៀត បន្តរក្សា​សាមគ្គី​ភាព​ឯកភាព​ផ្ទៃ​ក្នុង​ល្អ​ជានិច្ច ហើយត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារជាតិ សាសនា ព្រះមហាក្សត្រ បន្ត​ចូល​រួម​អនុវត្តគោល នយោបាយយុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាល។

ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ ទី៥ បានមានប្រសាសន៍ថា ស្ថិតនៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ជា​ឱកាស សម្រាប់កងទ័ពត្រូវខិតខំហ្វឹកហ្វឺន បំប៉ន ពង្រឹងសមត្ថភាព ជំនាញ យុទ្ធវិធី ឱ្យបានស្ទាត់ ដើម្បី​ធានាបាននូវ កិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ បូរណភាពទឹកដី ដែល​ជា​កាតព្វកិច្ច​របស់យោធិន គ្រប់រូប ពិសេសយោធិនវ័យក្មេង ជាអ្នកបន្តភារកិច្ច​ពីរៀមច្បង​ដែល​មាន​វ័យចាស់​។

ឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ពេលចូលបម្រើការនៅក្នុងអង្គភាពខ្លួនវិញ គឺ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រទៅប្រើប្រាស់ឲ្យចំគោលដៅ និងមាន​ប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ឈរ​លើ​មន​សិការ​ស្នេហាជាតិ គោរពឱ្យបានម៉ឺងម៉ាត់រាល់តួនាទី និងភារកិច្ចរបស់កងទ័ព ដើម្បីពង្រឹង​ប្រៀប​ការពារជាតិ អធិបតេយ្យ បូរណភាពទឹកដី រក្សាឱ្យបានសុខសន្តិភាព និងការអភិវឌ្ឍ ។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះនាយ-ពលទាហានតំ បន់ប្រតិបត្តិការសឹករងប៉ៃលិនទាំងអស់ ដែលកន្លងមក ក្រៅពីភារកិច្ចស្នូលរបស់កងទ័ព គឺ​អង្គភាព​បានខិតខំប្រឹងប្រែងបំពេញបេសកកម្មជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ ដូចជា ខ្យល់កន្រ្តាក់ ទឹកជំ នន់ និងការងារមនុស្សធម៌យ៉ាងសកម្ម ដោយមិនគិតការនឿយហត់ ឬយប់ថ្ងៃឡើយ ឈរលើភក្តីភាព រវាងកងទ័ព និងប្រជាជន ទីណាមានប្រជាជនជួបលំបាក ទី​នោះ​មានមុខកងទ័ពចុះជួយជានិច្ច ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm