រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើក៧ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤

2024/12/27 10:26:36 pm        89

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដូនពេញ បេីកកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងជំរុញដល់មន្រ្តីពាក់ព័ន្ធបន្តមប្រើការងារបន្តទផតឲ្យល្អប្រសើរ។

​ជាក់ស្ដែងនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌដូនពេញបេីកកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ជឹម សុទ្ធី សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ តំណាងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួម ពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, លោកប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣, និងលោកតំណាងក្រុមហ៊ុនមីហ្សុដាប្រចាំខណ្ឌ។

លោក ជឹម សុទ្ធី សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ តំណាងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងផងដែរថា ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈ ពិនិត្យ និងអនុម័តលើច្បាប់ និងសេចក្តីព្រាងកំណត់ហេតុ , សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំឆ្នាំ២០២៤ និង ពិនិត្យ និងអនុម័តសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៥-ឆ្នាំ២០២៧ របស់រដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ពិនិត្យ និងអនុម័តសេចក្តីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ប្រចាំខែធ្នូ ឆ្នាំ២០២៤ ដែលទទួលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ។

លោក ជា ខេមា អភិបាលខណ្ឌបានលើកឡើងថា ក្រៅពីកិច្ចការងារផ្តល់សេវាលើតម្រូវការឯកសារនេះដែរ រដ្ឋបាលខណ្ឌដូនពេញ ក្នុងអាណត្តិទី៤របស់ក្រុមប្រឹក្សាខណ្ឌ នឹងបន្តដាក់ចេញនូវកិច្ចការងាររដ្ឋបាលជាច្រើនទៀត ពិសេសការពង្រឹងឱ្យបានខ្ពស់លើបញ្ហាសន្តិសុខ ដើម្បីធានាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យរស់នៅប្រកបដោយភាពសុខុដុមរមនាផងដែរ។

ក្នុងនោះដែរ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ផងដែរ ដោយថ្លែងអំណរអរគុណ ដល់ប្រធានក្រុមប្រឹក្សារ និងសមាជិក រួមទាំងមន្រ្តីជំនាញទាំងអស់ក្នុងរដ្ឋបាលខណ្ឌ ដែលបានបម្រើការងារ និងជាប្រយោជន៍ ដល់សង្គមនិងប្រជាពលរដ្ឋ ។ លោកអភិបាលបានសង្កត់ធ្ងន់ថា មន្រ្តីត្រូវចេះសហការសាមគ្គីគ្នាការងារផ្ទៃក្នុង ជាធ្លុងមួយ ទើបការងារសម្រេចបានល្អប្រសើរ៕

អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm