រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីរំពឹងថានឹងបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ ជាមួយមេដឹកនាំថ្មីរបស់ប្រទេសស៊ីរី។
លោក Lavrov បាននិយាយថា រុស្ស៊ី រក្សាទំនាក់ទំនងជាមួយអាជ្ញាធរថ្មីរបស់ប្រទេសស៊ីរី តាមរយៈបេសកកម្មការទូតរបស់ខ្លួន ហើយទីក្រុងមូស្គូបានចាប់អារម្មណ៍ និងត្រៀម សម្រាប់កិច្ចសន្ទនា ជាមួយអាជ្ញាធរ លើបញ្ហានានា ទាំងទ្វេភាគី និងតំបន់។
អ្នកការទូតជាន់ខ្ពស់រូបនេះ ក៏បាននិយាយផងដែរថា ក្រុមនយោបាយ និងក្រុមសាសនាជនជាតិភាគតិចទាំងអស់ នឹងតែចូលរួមក្នុងការបោះឆ្នោតនៅក្នុងប្រទេសស៊ីរី ហើយរុស្ស៊ី ត្រៀមខ្លួនជាស្រេចដើម្បីជួយដល់ដំណើរការនយោបាយ។