បាល់ទាត់៖ Wolverhampton Wanderer បានបន្តទំរង់លេងអស្ចារ្យរបស់ខ្លួន ៥ប្រកួតចុងក្រោយមិនចាញ់ក្រោយយកឈ្នះ Everton ២-១ យប់មិញ។ Max Kilman រកបានគ្រាប់ដំបូងឱ្យ Wolves នៅនាទីទី២៨ ខណៈ Raul Jimenez ស៊ុតបញ្ចូលទីគ្រាប់នាំមុខ ២-០ នៅនាទីទី៣២ ដែលជាគ្រាប់ទី៥០ របស់ខ្សែប្រយុទ្ធម៉ិកស៊ិករូបនេះនៅ Wolves។

វគ្គទី២ Everton តបបានមួយគ្រាប់វិញនៅនាទីទី៦៦ ដោយ Alex Iwobi តែមិនគ្រប់គ្រាន់ឡើយ ខណៈក្រុមរបស់លោក Rafael Benitez បន្តចាញ់ ៣ប្រកួតជាប់គ្នាធ្លាក់ទៅលេខ ១០ ក្នុងតារាងមាន ១៤ពិន្ទុ។ ចំណែក Wolverhampton ដែលចាប់រដូវកាលមិនបានល្អនោះបានយកឈ្នះ ៤ ក្នុងចំណោម ៥ប្រកួតចុងក្រោយឡើងមកដល់លេខ៧ មាន ១៦ពិន្ទុ។ ប្រកួតបន្ទាប់របស់ Wolves គឺទៅទឹកដី Crystal Palace ខណៈ Everton ទទួល Tottenham Hotspur៕
អត្ថបទ៖នាង សុភាវុធ