[UPDATE] ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង ត្រូវបានបោះឆ្នោតទម្លាក់ពីតំណែង ខណៈវិបត្តិនយោបាយធ្ងន់ធ្ងរខ្លាំង

2024/12/27 10:58:18 pm        61

ប្រទេសកូរ៉េខាងត្បូង បានបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងរបស់ប្រធានាធិបតីស្តីទី លោក Han Duck-soo ដោយដំណើរការនេះកើតមានឡើង ក្នុងរយៈ ២សប្តាហ៍បន្ទាប់ពីសភា បានបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតី លោក Yoon Suk Yeol ហើយនេះក៏កាន់តែធ្វើឲ្យប្រទេសនេះមានវិបត្តិនយោបាយធ្ងន់ធ្ងរឡើងៗ។

សមាជិកសភាសរុបចំនួន ១៩២នាក់ បានបោះឆ្នោត ដើម្បីចោទប្រកាន់រូបលោក ពោលគឺច្រើនជាង ១៥១សំឡេងដែលត្រូវការ ដើម្បីឲ្យសំណើនេះទទួលបានជោគជ័យ។

គួររំលឹកថា លោកនាយករដ្ឋមន្ត្រី Han បានចូលកាន់តំណែងនេះ បន្ទាប់ពីប្រធានាធិបតី លោក Yoon ត្រូវបានសភាចោទប្រកាន់ទម្លាក់ពីតំណែង ក្រោយពីមានការប៉ុនប៉ងមិនជោគជ័យរបស់លោក ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ។ លោក Han ត្រូវបានរំពឹងថា នឹងដឹកនាំប្រទេសចេញពីភាពចលាចលផ្នែកនយោបាយ ប៉ុន្តែសមាជិកសភាបក្សប្រឆាំង បានលើកឡើងថា លោកបានបដិសេធការទាមទារ ដើម្បីបញ្ចប់ដំណើរការចោទប្រកាន់ទម្លាក់តំណែងលើលោក Yoon។

ទិដ្ឋភាពច្របូកច្របល់ក្នុងសភា បានកើតមានឡើង អំឡុងការបោះឆ្នោត នាថ្ងៃសុក្រ (ទី២៧ ខែធ្នូ) នេះ។ សមាជិកសភាមកពីគណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន (PPP) របស់លោក Yoon និងលោក Han បានតវ៉ា បន្ទាប់ពីប្រធានរដ្ឋសភា លោក Woo Won-shik បានប្រកាសថា ត្រូវការតែ ១៥១សំឡេងប៉ុណ្ណោះ ដើម្បីអនុម័តសេចក្ដីស្នើច្បាប់ចោទប្រកាន់ទម្លាក់តំណែងនេះ។

នេះមានន័យថា ខុសពីការតម្រូវឲ្យមានចំនួន ២០០សំឡេង ដើម្បីចោទប្រកាន់លោក Yoon នាពេលនេះ មិនចាំបាច់មានការបោះឆ្នោតពីសមាជិកសភារបស់គណបក្សកាន់អំណាច ដើម្បីឲ្យលោក Han ត្រូវបានចោទប្រកាន់ក្នុងសភានោះឡើយ។

សមាជិកសភាគណបក្សកាន់អំណាច បានប្រមូលផ្តុំគ្នានៅកណ្តាលបន្ទប់បោះឆ្នោត ដោយស្រែកថា «មិនត្រឹមត្រូវ!» និង «បំពានអំណាច!» ជាការឆ្លើយតប និងបានអំពាវនាវឲ្យប្រធានសភាចុះចេញពីតំណែង។ ពួកគេភាគច្រើនបានធ្វើពហិការមិនចូលរួមការបោះឆ្នោតនេះទេ។ ក្រោយមានការបោះឆ្នោតទម្លាក់តំណែងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang-mok នឹងត្រូវតែងតាំងជំនួសលោក Han ជាប្រធានាធិបតីស្តីទី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm