ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បិទវគ្គបំប៉នជំនាញក្បួននីតិវិធីប្រតិបត្តិការបទល្មើសចរាចរណ៍ផ្លូវគោក

2024/12/27 11:00:03 pm        110

កំពង់ធំ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបិទវគ្គបំប៉នជំនាញ ក្បួននីតិវិធីប្រតិបត្តិការ របស់មន្ត្រីនគរបាល យុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក។ 

នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបិទវគ្គ បំប៉នជំនាញ ក្បួននីតិវិធីប្រតិបត្តិការរបស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្ត ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ លើកឡើងថា វគ្គបណ្តុះបណ្តាល បំប៉នជំនាញក្បួននីតិវិធីប្រតិបត្តិការ របស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក បានប្រព្រឹត្តទៅពេញ១ថ្ងៃ និងទទួលបាននូវ ចំណេះ នីតិវិធី និងគោលការណ៍ច្បាប់ចរាចរណ៍ផ្លូវគោក របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែប្រសើរឡើង ដើម្បីជំរុញដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកបើកគ្រប់រូបនៅលើដងផ្លូវ ឈានទៅរកការគោរពច្បាប់ សិទ្ធិអាទិភាព ជាដើម។ លោក ឧត្តមសេនីយ៍ទោ ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ដែលបានយកចិត្តទុកដាក់ចាត់តាំងក្រុមការងារ ចុះបណ្តុះបណ្តាលបំប៉នជំនាញបន្ថែម ដល់មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីជាមូលដ្ឋានក្នុងការបង្កើនប្រសិទ្ធភាពការងារ បន្ថែមទៀត។ 

 ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាន បានកោតសរសើរ ចំពោះការ ខិតខំប្រឹងប្រែងរបស់សិក្ខាកាម រហូតទទួលបានជោគជ័យ គួរជាទីមោទនៈ នៃការបញ្ចប់វគ្គបណ្តុះបណ្តាល។ លទ្ធផលទាំងអស់នេះបង្ហាញឲ្យឃើញថាសិក្ខាកាមទាំងអស់មានការយល់ដឹង និងទទួលបានចំណេះដឹង បទពិសោធន៍ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បម្រើឲ្យការងារជំនាញប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយ ការ ទទួលខុសត្រូវខ្ពស់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យមានកម្រិតទាប ។ លោកឧត្តមសេនីយ៍ទោ ផ្ដាំផ្ញើរ មន្រ្តីជំនាញចរាចរណ៍ទាំងអស់ នៅពេលចុះអនុវត្តច្បាប់ ត្រូវប្រកាន់ខ្ជាប់ វិន័យ សីលធម៌ សុជីវធម៌ សំដីសំដៅ សុភាពរាបសារទន់ភ្លន់ រួសរាយរាក់ទាក់ ម៉ឹងម៉ាត់ ក្នុងការប្រាស្រ័យទំនាក់ទំនងជាមួយមហាជន គ្រប់ស្រទាប់វណ្ណៈ រួមទាំងការគ្រងឯកសណ្ឋាន បានសក្តិសមជាមន្ត្រីនគរបាលជាតិ ដែលត្រូវធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋ បង្កើនការផ្សព្វផ្សាយការច្បាប់ ការពង្រឹងការអនុវត្តច្បាប់ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ការកសាងនីតិវិធីត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ របស់មន្ត្រីនគរបាលយុត្តិធម៌ ដោយមានតម្លាភាព តុល្យភាព និងរក្សាកត្តាសាមគ្គីភាពកិច្ចសហការល្អ ទើបសម្រេចបានជោគជ័យ គ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm