រដ្ឋមន្ត្រី GCC អំពាវនាវឲ្យមានឯកភាពជាតិស៊ីរី និងថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល

2024/12/27 11:04:10 pm        50

ក្រុមប្រឹក្សារដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យភាគីស៊ីរី «ផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ» និងបានអះអាងឡើងវិញនូវការគាំទ្រចំពោះអធិបតេយ្យភាពរបស់ប្រទេសលីបង់ ក្នុងអំឡុងពេលកិច្ចប្រជុំវិសាមញ្ញលើកទី ៤៦ របស់ខ្លួន នៅក្នុងប្រទេសគូវ៉ែត។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានគូវ៉ែត រដ្ឋមន្ត្រីក្រសួងការបរទេសគូវ៉ែតលោក អាប់ឌុលឡា អាលី អាល់យ៉ាយ៉ា ( Abdullah Ali Al-Yahya) ដែលជាប្រធាននៃកិច្ចប្រជុំបានសង្កត់ធ្ងន់លើជំហរឯកភាពរបស់ GCC ស្តីពីឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសស៊ីរី ដោយបដិសេធការជ្រៀតជ្រែកពីបរទេស ក្នុងកិច្ចការស៊ីរី។

លោក អាល់យ៉ាយ៉ា បានជំរុញឲ្យក្រុមប្រឆាំងទាំងអស់ នៅក្នុងប្រទេសស៊ីរី ចាប់ផ្តើមដំណើរការនយោបាយឡើងវិញ ចូលរួមកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ និងផ្តល់អាទិភាពដល់ការឯកភាពជាតិ ដើម្បីស្តារសន្តិភាព និងស្ថិរភាព។

លោក បាននិយាយថា៖«តំបន់មជ្ឈិមបូព៌ា កំពុងជួបប្រទះបញ្ហាប្រឈម និងវិបត្តិដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលទាមទារឲ្យមានការពង្រឹងកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរួមគ្នា។ ការសម្រេចបានសន្តិភាព នៅក្នុងប្រទេសស៊ីរី និងលីបង់ នឹងមានឥទ្ធិពលវិជ្ជមានទៅលើសន្តិសុខ និងស្ថិរភាពនៃរដ្ឋអារ៉ាប់ផ្សេងទៀត»។

ក្រុមប្រឹក្សានេះ បានជំរុញឲ្យមានកិច្ចសន្ទនាថ្នាក់ជាតិដ៏ទូលំទូលាយមួយ នៅក្នុងប្រទេសស៊ីរី និងអនុម័តវិធានការការពារជនស៊ីវិល ជំរុញការផ្សះផ្សាជាតិ និងរឹតបន្តឹងការកាន់កាប់អាវុធ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm