អាជ្ញាធរខេត្តកំពតអំពាវនាវឲ្យមានការចូលរួមបង្ការទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់រូបភាព និងគ្រប់ទម្រង់

2024/12/27 04:13:27 pm        116

កំពត ៖ ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថា អំពើជួញដូរមនុស្សជាបទល្មើសដ៏សាហាវ បំផ្លាញសេចក្តីថ្លៃថ្នូរ សិទ្ធិមនុស្ស សន្តិសុខផ្លូវកាយផ្លូវចិត្ត រហូតដល់អាយុជីវិតមនុស្សក្មេងចាស់ប្រុសស្រី ដោយមធ្យោបាយផ្សេងៗ និងឈានទៅដល់ការបំផ្លាញដំណើរការអភិវឌ្ឍន៍សង្គមជាតិ។ ហើយការបង្ការទប់ស្កាត់ជាអាទិភាពចម្បង ក្នុងការអនុវត្តសកម្មភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលទាមទាឲ្យមានការចូលរួមទាំងអស់គ្នា។

​ថ្លែងក្នុងទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាត អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ក្នុងយុគ្គសម័យឌីជិថល” ដែលបានរៀបចំឡើងនៅសាលបូកគោ ខេត្តកំពតនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ មុយ វីរ័ត្ន អភិបាលរងខេត្តកំពត បានគូសបញ្ជាក់ថា បច្ចុប្បន្នដោយសាររបបគំហើញ នៃយុគ្គសម័យបច្ចេកវិទ្យាឌីជិថល ពិសេសនៅលើបណ្តាញទំនាក់ទំនងសង្គម បានជះផលវិជ្ជមាន និងអវិជ្ជមានដល់សង្គម បង្កើតឲ្យមានបទល្មើសអនឡាញ ក្នុងនោះមានករណីឆបោក ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារ និងការជួញដូរមនុស្សជាដើម ដោយប្រើធម្យោបាយផ្សេងៗជាច្រើន។ 

ដើម្បីកាត់បន្ថយ និងចូលរួមលប់បំបាត់បទល្មើសអនឡាញ ពិសេសការជួញដូរមនុស្សគ្រប់ទម្រង់ កម្ពុជាមានយុទ្ធនាការធំៗចំនួន២ គឺអន្តរសាសនាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលតែងរៀបចំនៅថ្ងៃទី២០ ខែសីហា និងទិវា១២ ធ្នូ នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបញ្ជ្រាបការយល់ដឹង និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ សិស្សនិស្សិត យុវជន អាជ្ញាធរ មន្ត្រីពាក់ព័ន្ធឲ្យចូលរួមទប់ស្កាត់ទាំងអស់គ្នា ព្រោះអំពើជួញដូរមនុស្សជាបទល្មើសដ៏សាហាវ បំផ្លាញសេចក្តីថ្លៃថ្នូរ សិទ្ធិមនុស្ស សន្តិសុខផ្លូវកាយ ផ្លូវចិត្ត រហូតដល់អាយុជីវិត មនុស្សក្មេងចាស់ ប្រុសស្រី ដោយមធ្យោបាយផ្សេងៗ។ 

លោកជំទាវបានសង្កត់ធ្ងន់ថា អាជ្ញាធរ មន្ទីរ អង្គភាពជុំវិញខេត្ត បានរួមសហការគ្នាយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្របង្ការ បង្ក្រាប សង្គ្រោះ ផ្តន្ទារទោស និងការពារប្រជាជន និងជនបរទេសមកស្នាក់នៅកម្ពុជា ក៏ដូចជាខេត្តកំពត ឲ្យមានសុវត្ថិភាព រួចផុតពីការជួញដូរមនុស្ស បន្តបោសសម្អាតមិនឲ្យជនល្មើសយកទឹកដីកម្ពុជា ជាជម្រកនៃឧក្រិដ្ឋកម្មបានឡើយ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am