មន្ត្រីបីរូប បាននិយាយថា អាជ្ញាធរអ៊ីរ៉ាក់កំពុងធ្វើការ ដើម្បីយកសាកសពស្ត្រី និងកុមារជនជាតិឃើដ ដប្រហែល ១០០នាក់ ដែលត្រូវបានគេគិតថា ត្រូវបានសម្លាប់នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ក្រោមការដឹកនាំរបស់អតីតមេដឹកនាំអ៊ីរ៉ាក់លោក សាដាម ហ៊ូសេន (Saddam Hussein)។
អ្នកសារព័ត៌មាន AFPម្នាក់ បានអះអាងថា រណ្តៅនោះ ត្រូវបានរកឃើញនៅក្នុងខេត្ត Muthanna ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ មានចម្ងាយប្រហែល១៥-២០ គីឡូម៉ែត្រ (១០-១២ម៉ាយ) ពីផ្លូវធំនៅទីនោះ។
លោក Diaa Karim ប្រធានអាជ្ញាធរអ៊ីរ៉ាក់គ្រប់គ្រងរណ្តៅធំៗ បាននិយាយថា ក្រុមជំនាញ បានចាប់ផ្តើមបញ្ចុះសាកសព នៅដើមខែនេះ បន្ទាប់ពីសាកសពទាំងនោះ ត្រូវបានគេរកឃើញដំបូង ក្នុងឆ្នាំ ២០១៩។
លោក Karim បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃពុធថា៖«បន្ទាប់ពីបានយកចេញស្រទាប់ទី១នៃដីហើយសាកសាពលេចឡើងយ៉ាងច្បាស់ ដោយត្រូវបានគេរកឃើញថា សាកសពទាំងអស់ជារបស់ស្ត្រីនិងកុមារដែលស្លៀកពាក់សំលៀកបំពាក់និទាឃរដូវជនជាតិឃើដ។
លោកបានបន្ថែមថា ពួកគេទំនងជាមកពីទីក្រុង Kalar ក្នុងខេត្ត Sulaimaniyah ភាគខាងជើង ដែលជាផ្នែកមួយនៃអ្វីដែលឥឡូវនេះ ជាតំបន់ស្វយ័តឃើដឌីស្តង់ ( Kurdistan) របស់ប្រទេសអ៊ីរ៉ាក់ ដោយប៉ាន់ស្មានថា មានមនុស្ស «មិនតិចជាង ១០០នាក់» ត្រូវបានកប់ នៅក្នុងផ្នូរនោះ។

