អភិបាលខេត្តបាត់ដំបងណែនាំអាជ្ញាធរនិងកងកម្លាំងត្រូវពង្រឹងការបង្រ្កាបទប់ស្កាត់អំពើជួញដូរមនុស្ស

2024/12/27 11:22:46 pm        141

បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ និងកងកម្លាំង ជាពិសេសកងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែនត្រូវពង្រឹងការបង្រ្កាបទប់ស្កាត់អំពើជួញដូរមនុស្សនិងការឆ្លងដែនខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពបំផុត។

ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ ធ្នូ ២០២៤ ដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ ក៏បានជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចនៅតាមមូលដ្ឋានត្រូវជំរុញការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងពីទម្រង់នៃអំពើជួញដូរ ដើម្បីរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្សឱ្យមានប្រសិទ្ធភាព។

លោកស្រី កែវ ដាណា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបាត់ដំបងថ្លែងឱ្យដឹងថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដែលមានមន្ទីរអង្គភាពទាំងអស់ជុំវិញ ខេត្ត ក្រុងស្រុកទាំង១៤ ព្រមទាំងមានលេខាធិការដ្ឋានមួយជាជំនួយការ បានបំពេញបេសកកម្មរបស់ ខ្លួនស្របតាមយុទ្ធសាស្ត្រទាំង៤ ដែលបានដាក់ចេញដោយថ្នាក់ជាតិ ព្រមទាំងបានសហការយ៉ាងល្អ ជាមួយអង្គការដៃគូនានាទាំងជាតិ និងអន្តរជាតិ ដោយធ្វើសកម្មភាពស្របគ្នាដើម្បីផ្តល់សេវានានាជួយ ដល់ជនរងគ្រោះពីការជួញដូរ និងអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងការរំលោភបំពានផ្សេងៗទៀត ជា ពិសេសទៅលើស្ត្រី និងកុមារ។

លោកស្រី កែវ ដាណា ថ្លែងបន្ថែមថា ក្នុងរយៈពេល១០ខែឆ្នាំ២០២៤ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបានបង្ក្រាបករណីនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនបានចំនួន៨ ករណី និង ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់សរុបចំនួន២៤នាក់ និងសង្គ្រោះជនរងគ្រោះជាពលករខ្មែរបាន ៧៤នាក់។ទប់ស្កាត់ប្រជាពលរដ្ឋបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃបានចំនួន ១៣ លើក។បង្ក្រាបករណីរំលោភសេពសន្ថវៈលើអនីតិជនចំនួន ៩ ករណី មានជនរងគ្រោះចំនួន ៩ នាក់ និង ឃាត់ខ្លួនជនសង្ស័យបានចំនួន ៩ នាក់បញ្ជូនទៅតុលាការ។បង្ក្រាបករណីអាជីវកម្មផ្លូវភេទ១ករណី ឃាត់ជនសង្ស័យ២ នាក់រំដោះស្ត្រី១០នាក់។បានទទួលពាក្យបណ្ដឹងលើវិវាទការងាររួម១ករណី សរុប៣៣នាក់ និងវិវាទបុគ្គលចំនួន១៣ ករណី សរុប១៣នាក់ ស្មើនឹង១០សហគ្រាស។បានដោះស្រាយវិវាទការងាររួមសះជា២ករណី សរុប៤៣នាក់, វិវាទការងារបុគ្គល ១៤ករណីក្នុងនោះសះជា១២ករណី និងមោឃៈ១ករណី និងវិវាទការងារទេសន្តរប្រវេសន៍១ករណី៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        138
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm