មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំឲ្យមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់ចំពោះជនបរទេសចេញ-ចូល

2024/12/27 11:28:46 pm        169

ភ្នំពេញ ៖ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឲ្យអគ្គនាយករដ្ឋានអន្តោប្រ វេសន៍បន្តត្រួតពិនិត្យឲ្យបានហ្មត់ចត់បន្ថែមទៀតចំពោះការចេញ-ចូលរបស់ជនបរទេស,ត្រូវបង្កើនការគ្រប់គ្រងនៃការស្នាក់នៅរបស់ជនបរទេស រួមទាំងចុះត្រួតពិនិត្យឲ្យបានគ្រប់រោងចក្រសហគ្រាស់ដែលមាន ជនបរទេសស្នាក់នៅ ដើម្បីថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។

 ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ចាប់ពីពេលនេះទៅត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការចេញ-ចូលរបស់ជនបរទេសឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការទប់ស្កាត់មិនឱ្យមានការជ្រៀតចូលខុសច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរនៃការថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។

ចំពោះការងារគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្តនាយឧត្តមសេនីយ៍បានណែនាំឲ្យបង្កើនសកម្មភាពគ្រប់គ្រងវត្តមានស្នាក់នៅឱ្យបានច្បាស់លាស់តាមស្មារតីនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពី អន្តោប្រវេសន៍ ពិសេសត្រូវចាត់តាំងការអនុវត្តឱ្យបានជោគជ័យនូវផែនការលេខ ០០៣ផក របស់ ក្រសួងមហាផ្ទៃ។ ហេតុនេះ ស្នើដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្តទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យទទួលលទ្ធផលល្អ ដោយហេតុថាប្រតិបត្តិករសំខាន់ក្នុងការអនុវត្តផែនការខាងលើ គឺប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដែលមានតួនាទីគ្រប់គ្រងជនបរទេសនៅតាមមូលដ្ឋានរបស់ខ្លួន សំដៅធានាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ 

ជាមួយនោះ ត្រូវណែនាំដល់ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងលំនៅឋានគ្រប់ប្រភេទដែលមានជនបរទេសស្នាក់នៅ ឱ្យបានយល់ច្បាស់អំពីកាតព្វកិច្ចនៃការរាយការណ៍វត្តមានស្នាក់នៅរបស់ជនបរទេសទៅក្នុងប្រព័ន្ធ FPCS និងត្រូវចាត់វិធានការក្នុងការផាកពិន័យដល់ម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានណាដែលមិនបានរាយការណ៍អំពីវត្តមានជនបរទេសដែលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាគតិយុត្តជាធរមាន។ 

ចំពោះការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ត្រូវបន្តផ្សព្វផ្សាយ និងជំរុញឱ្យអ្នកដែលគ្រប់អាយុ និងអ្នកដែលត្រូវបន្តសុពលភាព មកដាក់ពាក្យស្នើសុំប័ណ្ណ និងបន្តសុពលភាព ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យបានទាន់ពេលវេលា ព្រមទាំងបំពេញកាតព្វកិច្ចនានា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ជាមួយនេះត្រូវចាត់វិធានការតឹងរឹង និងម៉ឺងម៉ាត់ចំពោះជនណាដែលរឹងរូស។ 

ត្រូវបន្តកិច្ចសហការល្អជាមួយអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការងារអធិការកិច្ចហត្ថពលកម្មបរទេស ដោយត្រូវខិតខំចុះឱ្យអស់គោលដៅនៃសហគ្រាស គ្រឹះស្ថាន។ ទន្ទឹមនេះ ត្រូវពង្រីកវិសាលភាពអធិការកិច្ចឱ្យដល់ទីតាំងរោងចក្រ សហគ្រាស កសិដ្ឋាន អាជិវកម្ម ដែលស្ថិតនៅតំបន់ដាច់ស្រយ៉ាល តំបន់ជាប់ព្រំដែន ឬដែនកោះជាដើម។ -ត្រូវបន្តខិតខំចាត់វិធានការស្រាវជ្រាវស៊ើបអង្កត ស្វែងរកមុខសញ្ញាជនបរទេសដែលលួចជ្រៀតចូលមកស្នាក់នៅខុសច្បាប់និងប្រព្រឹត្តបទល្មើសនានា ដោយបង្កើនកិច្ចសហការ ផ្លាស់ប្តូរព័ត៌មានជាមួយសមត្ថកិច្ចបរទេសជាមិត្ត ដើម្បីទទួលបានព័ត៌មានទាក់ទងមុខសញ្ញានានា និងត្រូវមានវិធានការគ្រប់គ្រងជនបរទេសឱ្យបានម៉ត់ចត់ ធ្វើយ៉ាងណាឱ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ ដើម្បីបម្រើដល់គោលនយោបាយទេសចរណ៍ និងទាក់ទាញវិនិយោគិនបរទេសចូលមកក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត៕ 

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm