ក្រុម​ជនអន្តោប្រវេសន៍​ធ្វើដំណើរ​ថ្មើរជើង​ឆ្លងកាត់​ម៉ិកស៊ិក ទោះ​ប្រឈម​ជំងឺគ្រុនឈាម ​និង​ភាព​នឿយ​ហត់​ខ្លាំង

2021/11/02 02:43:08 pm        638

​​ម៉ិកស៊ិក៖ ក្បួន​ក្រុម​ជនអន្តោប្រវេសន៍ និង​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​រាប់​ពាន់​នាក់មកពី​ប្រទេស​នៅ​អាមេរិក​កណ្ដាល និង​តំបន់​សមុទ្រ​កា​រ៉ា​អ៊ី​បបាន​បន្ត​ដំណើរ​ឡើងវិញ​ កាត់​តាម​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ភាគ​ខាង​ត្បូង​កាលពី​ថ្ងៃ​ចន្ទ ទោះបី​មាន​ក្ដី​បារម្ភ​ថា ​ចំនួន​ពាក់កណ្ដាល​នៃ​ពួកគេ​អាច​រង​បួស ឬ​ឈឺ រួម​ទាំង​អ្នកមួយ​ចំនួន​កើត​ជំងឺគ្រុនឈាម​ផង​ក៏ដោយ​។

​កាលពី​សប្ដាហ៍​កន្លងទៅ ជនអន្តោប្រវេសន៍​ប្រហែល ៣,០០០​នាក់​ភាគច្រើន​ជា​ស្ត្រី និង​កុមារ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ចម្ងាយ​ផ្លូវ​ជាង ១០០​គីឡូម៉ែត្រ​ពី​ទីក្រុង Tapachula នៅ​ព្រំដែន​របស់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​ឆ្លងកាត់​កំដៅ​ថ្ងៃ​ក្ដៅ​ខ្លាំង និង​មេឃ​ភ្លៀង​ពេល​ល្ងាច​។ លោក Kabir Sanchez ជា​វេជ្ជ​ប​បណ្ឌិត​ស្ម័គ្រ​មួយ​រូប​ដែល​កំពុង​ជួយ​មើលថែ​សុខភាព​ជនអន្តោប្រវេសន៍ បន្ទាប់ពី​សមាជិក​ក្រុម​អន្តោប្រវេសន៍មាន​របួស​បាន​និយាយ​ថា​ លោក និង​ក្រុមការងារ​របស់​លោក​បាន​ជួយ​ព្យាបាល​មនុស្ស​រាប់​សិប​នាក់​កាលពី​ថ្ងៃ​សៅរ៍ ដោយ​អ្នកខ្លះ​មាន​របួស​ជើង អ្នកខ្លះ​មាន​បញ្ជា​ផ្លូវ​ដង្ហើម ការ​ឆ្លង​ជំងឺ​ដង្កាត់​ផ្សេងៗ និង​ស្ត្រី​មាន​ផ្ទៃពោះដែល​ប្រឈម​នឹង​ការបាត់បង់​កូន​ក្នុង​ផ្ទៃ​ជាដើម​។ លោក​បាន​ប្រាប់​សារព័ត៌មាន Reuters តាម​ទូរស័ព្ទ​ថា មនុស្ស​ជាង ​៥០%​ ក្នុង​ក្បួន​ជនអន្តោប្រវេសន៍​ទាំងនោះ​បាន​ធ្លាក់ខ្លួន​ឈឺ។

​លោក​ថា សមាជិក​ក្រុម​ជនអន្តោប្រវេសន៍​ផ្សេងទៀត​អាច​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា ប៉ុន្តែ​រដ្ឋាភិបាល​ពុំបាន​ផ្ដល់​ការ​ធ្វើ​តេស្ត​រកវីរុស COVID-19 ជូន​ពួកគេ​នោះ​ទេ​។​ ​កាលពី​យប់​ថ្ងៃអាទិត្យ ក្រុម​ជន​អន្តោប្រវេសន៍​បាន​សម្រាក​នៅ​កណ្ដាលវាល​ក្រោម​មេឃ​ភ្លៀង ដែល​កំពុង​បង្អាក់​ដំណើរ​របស់​ពួកគេ​អំឡុង​ពេល​ថ្ងៃដោយសារ​បារម្ភ​ពី​បញ្ហា​សុខភាព។ ភាគច្រើន​នៃ​ជនអន្តោប្រវេសន៍​ទាំងនោះកំពុង​រត់គេច​ចេញពី​ភាព​ក្រីក្រ អំពើ​ហិង្សា និង​ការ​ប៉ះពាល់​ដោយសារ​ស្ថានភាព​បរិស្ថាន ដែល​ពាក់ព័ន្ធ​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន។ ភាគច្រើន​សង្ឃឹម​ថា​នឹង​បាន​ទៅដល់​ព្រំដែន​សហរដ្ឋអាមេរិក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am