មេធាវីម្នាក់ក្នុងចំណោមមេធាវីតំណាងប្រធានាធិបតីមានជម្លោះកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា មេដឹកនាំព្យួរតំណែងរូបនេះ មានគម្រោងឡើងតុលាការដោយខ្លួនឯងសម្រាប់ការកាត់ទោសករណីចោទប្រកាន់ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីថ្ងៃទី ៣ ខែធ្នូកន្លងទៅ ។
លោក Yoon Kap-keun គឺជាមេធាវីម្នាក់របស់លោក Yoon និយាយថា ក្រុមច្បាប់នឹងត្រូវបញ្ចប់ផងដែរ ។
លោក Kap-keun បញ្ជាក់ថា លោក Yoon Suk Yeol នឹងចូលរួមការកាត់ទោសករណីចោទប្រកាន់ដោយខ្លួនលោកផ្ទាល់ ដើម្បីនិយាយតតាំង ។ យើងបានពិនិត្យមើលបទប្បញ្ញត្តិនីមួយៗ ប៉ុន្តែការប៉ុនប៉ងរបស់តុលាការក្នុងការបញ្ជូនឯកសារដល់លោក Yoon មិនអាចចាត់ទុកថាស្របច្បាប់នោះទេ ។
លោកបន្តថា មនុស្សកាន់តែច្រើនកំពុងចូលរួមក្រុមការពារច្បាប់របស់លោក Yoon ហើយមនុស្សកំពុងដាក់ពាក្យ ដូច្នេះហើយ ក្រុមច្បាប់របស់លោកនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ។
សូមបញ្ជាក់ថា លោក Yoon ពុំត្រូវបានតម្រូវឲ្យចូលរួមសវនាការនោះទេ ហើយបើសិនជារូបលោកត្រូវបានដកចេញពីអំណាច ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នឹងត្រូវធ្វើឡើងក្នុងរយៈពេល ៦០ថ្ងៃបន្ទាប់ ។
តុលាការបញ្ចប់សវនាការដំបូងរបស់ពួកគេក្នុងករណីខាងលើ នៅថ្ងៃសុក្រនេះ ហើយនិងបានកំណត់យកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ ជាថ្ងៃសវនាការបន្ទាប់របស់ពួកគេ ៕


