ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា រុស្ស៊ីនៅតែបន្តការដឹកបញ្ជូនឧស្ម័នយ៉ាងហោចណាស់ ១៤ លានម៉ែត្រគូប ឆ្លងកាត់អ៊ុយក្រែន ដោយបង់ថ្លៃសម្រាប់ការឆ្លងកាត់នេះ។
ប្រមុខរដ្ឋរុស្ស៊ីរូបនេះ បាននិយាយថា៖«ដូច្នេះសង្រ្គាម គឺជាសង្រ្គាម ប៉ុន្តែយើងផ្គត់ផ្គង់យ៉ាងទៀងទាត់និងបង់ប្រាក់ ហើយនៅតែបង់ប្រាក់សម្រាប់ការឆ្លងកាត់ប្រទេសនេះ»។

លោក ពូទីន បានបញ្ជាក់ថា ការឆ្លងកាត់មិនឈប់ទេ បើទោះបីជាមានការបង្កហេតុដោយប្រដាប់អាវុធរបស់ទីក្រុងគីវនៅ ក្នុងតំបន់ឃើស Kursk ក៏ដោយ។ លោកបានរំលឹកថា អ្នកឯកទេសអ៊ុយក្រែន កំពុងធ្វើការ នៅប៉ុស្តិ៍ Sokhranovka ហើយមិនមាននរណាម្នាក់ ធ្វើឲ្យពួកគេអាក់អន់ចិត្តទេ។
ការបង្ហូរឧស្ម័ន ក៏បន្តតាមរយៈស្ថានីយ Sudzha ដែលជាកន្លែងសកម្មភាពយោធា កំពុងបន្ត។
មេដឹកនាំរុស្ស៊ី បាននិយាយទៀតថា៖«យើងគ្រាន់តែបន្តផ្គត់ផ្គង់ ១៤លាន [ម៉ែត្រគូប] ក្នុងមួយថ្ងៃ»។
