បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United នឹងត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះអ៊ីតាលី Atalanta រាត្រីនេះដែលជាប្រកួតទី៤ ក្នុងពូល F។ អ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer បាននិយាយថា ក្រុមរបស់លោកនៅពេលនេះបានផ្តោតអារម្មណ៍សំរាប់ការប្រកួតចំពោះមុខគឺ Atalanta។

ចំណែករឿងចាញ់ Liverpool ៥-០ អ្នកចាត់ការសញ្ជាតិណ័រវេយរូបនេះថា ជារឿងកន្លងផុតទៅហើយ ក៏មិនត្រូវចង់ចាំច្រើនថ្ងៃពេកដែរ អ្វីដែលសំខាន់គឺពួកយើងទើបឈ្នះ Spurs ៣-០ ក្លាយជាកំលាំងចិត្តសំរាប់ការប្រកួតរាត្រីនេះ។ Manchester United ត្រូវធ្វើការងារធ្ងន់មួយរយៈចុងក្រោយនេះដោយបន្ទាប់ពីជួបជាមួយ Atalanta រាត្រីនេះ ភារកិច្ចបន្ទាប់គឺជួបជាមួយក្រុមរួមទីក្រុង Manchester City ចុងសប្តាហ៍នេះ។ សំរាប់ជំនួបទល់នឹង Atalanta រាត្រីនេះខ្សែបម្រើបារាំង Paul Pogba ទំនងជាអាចចូលលេងបន្ទាប់ពីអវត្តមានពីការប្រកួតទល់នឹង Spurs កាលពីថ្ងៃសៅរ៍។
Pogba ទទួលបានកាតក្រហមក្នុងពេលប្រកួតចាញ់ Liverpool ៥-០ នៅ Old Trafford ដែលធ្វើឱ្យអតីតកីឡាកររបស់ Juventus រូបនេះអវត្តមានពីការប្រកួតទល់នឹង Spurs។ Manchester United នៅ Champions League កំពុងឈរលើគេក្នុងពូល F នេះមាន ៦ពិន្ទុក្រោយលេងបាន ៦ប្រកួតតាមពីក្រោយដោយ Villarreal មាន ៤ពិន្ទុ, Atalanta ៤ពិន្ទុ និង Young Boys ៣ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ