ប្រធានាធិបតីស៊ែប៊ី៖ ចិនអាចសម្រុះសម្រួលក្នុងកិច្ចចរចាអ៊ុយក្រែន

2024/12/28 01:11:56 am        73

ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Handelsblatt ថា ទីក្រុងប៉េកាំង អាចដើរតួជាអ្នកសម្រុះសម្រួល ក្នុងការចរចា ដែលមានគោលបំណងដោះស្រាយជម្លោះអ៊ុយក្រែនដោយសន្តិវិធី។

មេដឹកនាំស៊ែប៊ីរូបនេះ បានឆ្លើយតបទៅនឹងសំណួរអំពីឆន្ទៈរបស់ទីក្រុងប៉េកាំង ក្នុងការទទួលយកតួនាទីនេះ ថា៖«បន្ទាប់ពីការពិភាក្សារបស់ខ្ញុំជាមួយ [ប្រធានាធិបតីចិន] ស៊ី ជីនពីង ខ្ញុំជឿថា ប្រទេសចិនទំនងជាសម្របសម្រួល»។ លោក Vucic ក៏បានបង្ហាញទស្សនៈថា៖«វានឹងជាការអភិវឌ្ឍជាវិជ្ជមាន»។

នាពេលមុននេះ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានលើកឡើងក្នុងជំនួបជាមួយ លោក Celso Amorim បេសកជនពិសេសរបស់ប្រធានាធិបតីប្រេស៊ីល នៅទីក្រុងញូវយ៉កថា ប្រទេសចិន ប្រេស៊ីល និងប្រទេសផ្សេងទៀតមកពីតំបន់កំពុងអភិវឌ្ឍន៍សកលលោកខាងត្បូង នឹងបង្កើតវេទិកា «មិត្តនៃសន្តិភាព» ដើម្បីគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិអ៊ុយក្រែន។

នៅក្នុងខែឧសភា បន្ទាប់ពីមានការពិគ្រោះយោបល់ លោក វ៉ាង យី និង លោក Celso Amorim បានចេញសេចក្តីថ្លែងការណ៍រួមចំនួន ៦ ដោយសង្កត់ធ្ងន់ថា ការសន្ទនា និងការចរចា គឺជាផ្លូវតែមួយគត់ ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន។ ប្រទេសចិន និងប្រេស៊ីល បានស្នើឲ្យរៀបចំសន្និសីទសន្តិភាពអន្តរជាតិ «នៅពេលវេលាត្រឹមត្រូវ» ដោយធានាឲ្យមានការចូលរួមស្មើគ្នាពីគ្រប់ភាគី ដើម្បីពិភាក្សាអំពីសំណើសន្តិភាព។ កាលពីខែកញ្ញា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បាននិយាយថា ទីក្រុងមូស្គូ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមសន្តិភាពចិន-ប្រេស៊ីល។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm