ប្រធានាធិបតីអាល្លឺម៉ង់ រំលាយសភា ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោត នៅថ្ងៃទី២៣ ខែកុម្ភៈ

2024/12/28 01:49:58 am        114


ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier នៅថ្ងៃសុក្រ (ទី២៧ ខែធ្នូ) នេះ បានសម្រេចរំលាយសភាជាន់ទាបរបស់ប្រទេស ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី២៣ ខែកុម្ភៈ បន្ទាប់ពីមានការដួលរលំនៃរដ្ឋាភិបាលចម្រុះ ៣គណបក្សរបស់អធិការបតី លោក Olaf Scholz។

គួររំលឹកថា Scholz បានបរាជ័យក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅសភា កាលពីដើមខែនេះ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរី (FDP) របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Christian Lindner បានចាកចេញពីរដ្ឋាភិបាលចម្រុះដែលខ្វះសំឡេងភាគច្រើនដាច់ខាត ក្នុងអង្គនីតិបញ្ញត្តិ។

ការបោះឆ្នោតដកសេចក្ដីទុកចិត្តនោះ ក៏បានចាប់ផ្តើមឲ្យមានផងដែរនូវយុទ្ធនាការបោះឆ្នោតដ៏តានតឹង ដោយគូប្រជែងខាងអភិរក្សនិយម លោក Friedrich Merz ដែលការស្ទង់មតិបង្ហាញថា ទំនងជាអាចជំនួសតំណែងលោក Scholz អះអាងថា រដ្ឋាភិបាលដែលកំពុងកាន់អំណាច បានចេញច្បាប់ច្រើនជ្រុល និងរារាំងដល់កំណើនសេដ្ឋកិច្ច។

ក្រុមអភិរក្សមានជាង ១០ពិន្ទុលើសគណបក្ស SPD (សង្គមប្រជាធិបតេយ្យ) តាមការស្ទង់មតិភាគច្រើន។ ចំណែកគណបក្សស្តាំនិយមជ្រុល គឺបក្សជម្រើសផ្សេង សម្រាប់អាល្លឺម៉ង់ (AfD) នាំមុខបន្តិចលើគណបក្ស SPD របស់លោក Scholz ខណៈដែលគណបក្ស Greens ស្ថិតនៅលំដាប់ទី៤៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm