ក្រុមគាំទ្រ និងក្រុមប្រឆាំងអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននាំគ្នាដង្ហែរក្បួនដាច់ដោយឡែកពីគ្នានៅមុខតុលាការធម្មនុញ្ញកូរ៉េខាងត្បូងនាថ្ងៃសុក្រនេះ ពេលដែលតុលាការចាប់ផ្តើមសវនាការដំបូងលើបណ្តឹងចោទប្រកាន់មេដឹកនាំព្យួរតំណែងរូបនេះ ។
អ្នកដែលកាន់ជើងការចោទប្រកាន់ បានអំពាវនាវឲ្យចាប់ខ្លួនលោក Yoon និងបណ្តេញរូបលោកចេញ ខណៈក្រុមគាំទ្ររបស់លោកដែលបានជំទាស់ការដកតំណែងរូបលោក បានជួបជុំគ្នា និងកាន់បដានៅខាងក្រៅតុលាការ ។
សវនាការនៅថ្ងៃសុក្រនេះ បានកើតមានឡើងបន្ទាប់ពីការបោះឆ្នោតសភាកាលពីដើមខែនេះ អំឡុងពេលក្រុមសមាជិកសភា អំពាវនាវឲ្យមានការចោទប្រកាន់លោក Yoon ជុំវិញការសម្រេចចិត្តប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីថ្ងៃទី ៣ ខែធ្នូកន្លងទៅ ។
តុលាការធម្មនុញ្ញ ត្រូវពិនិត្យមើលថាតើនឹងបដិសេធន៍ការអំពាវនាវឲ្យមានការចោទប្រកាន់ និងផ្តល់តំណែងដល់លោក Yoon ឬដកតំណែងលោកជាអចិន្រ្តៃយ៍ឬយ៉ាងណា ។ តុលាការមានរយៈពេល ១៨០ថ្ងៃ ដើម្បីឈានដល់ការសម្រេចចិត្ត ៕