អ្នកនាំពាក្យរបស់ក្រុមឧទ្ទាមហ៊ួទី លោក Ansar Allah បានធ្វើការវាយប្រហារដោយមីស៊ីលបាលីស្ទីក ល្បឿនលឿនជាងសំឡេង ទៅលើអាកាសយានដ្ឋាន Ben Gurionនៃទីក្រុងតែលអាវីវ (Tel Aviv) ។
ទូរទស្សន៍ Al Masirah របស់ក្រុមហ៊ួទី បានដកស្រង់សម្តីអ្នកនាំពាក្យ ដែលបាននិយាយថា៖«កងកម្លាំង មីស៊ីលរបស់ប្រទេសយេម៉ែន បានធ្វើប្រតិបត្តិការយោធាពិសេសមួយ ដោយវាយប្រហារទៅលើអាកាសយានដ្ឋាន Ben Gurion ក្នុងតំបន់ Jaffa ជាមួយនឹងមីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេង Palestine-2។ មីស៊ីលនេះ បានទៅដល់គោលដៅរបស់ខ្លួន ប្រតិបត្តិការនេះ បានបណ្តាលឲ្យមានមនុស្សស្លាប់ និងត្រូវផ្អាកការហោះហើរនៅអាកាសយានដ្ឋាននេះ។
លោក Saria ក៏បាននិយាយផងដែរថា ការវាយប្រហារដោយយានដ្រូនរបស់ក្រុមនេះ បានបំផ្លាញ «គោលដៅសំខាន់របស់អ៊ីស្រាអែលដែលជាសត្រូវ នៅជិតទីក្រុងតែលអាវីវ។ យោងតាមលោកបានឲ្យដឹងថា ការវាយប្រហារនេះ បានកើតឡើងជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទឹកដីយេម៉ែនដែលគ្រប់គ្រងដោយក្រុមហ៊ួទី។ លោកបានបន្ថែមថា៖«កងកម្លាំងប្រដាប់អាវុធមានសមត្ថភាពដែលអាចឲ្យពួកគេពង្រីកបញ្ជីគោលដៅ នៅក្នុងដែនដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល ដើម្បីរួមបញ្ចូលគោលដៅសត្រូវសំខាន់ៗបន្ថែមទៀត។ ប្រតិបត្តិការរបស់យើង នឹងបន្តរហូតដល់ការឈ្លានពាន នៅតំបន់ហ្ហាហ្សា ត្រូវបានបញ្ចប់។