មនុស្ស ៣នាក់ បានស្លាប់ ពេលដែលរថយន្តក្រុងមួយគ្រឿងបើកធ្លាក់ផ្លូវ និងជ្រុលចង្កូតចូលបឹង នៅតំបន់ភាគខាងជើងប្រទេសន័រវែស កាលពីយប់ថ្ងៃព្រហស្បតិ៍ ។
យោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍ន័រវែស TV2បានឲ្យដឹងថា មនុស្ស ៤នាក់ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ ។
លោក Joern Karlsen គឺជាមន្រ្តីនគរបាលមួយរូបនិយាយថា ការស៊ើបអង្កេតកំពុងធ្វើឡើង ប៉ុន្តែលោកនឹងមិនធ្វើសេចក្តីអត្ថាធិប្បាយលើមូលបណ្តាលឲ្យកើតមានឧបទ្ទេវហេតុមួយនេះឡើយ ហើយការងារសំខាន់ដំបូង គឺផ្តោតលើសុវត្ថិភាពរបស់អ្នកដំណើរ ។
យោងតាមការអះអាងរបស់ក្រុមនគរបាល បានឲ្យដឹងថា មាននូវភ្ញៀវទេសចរជាច្រើននាក់នៅលើរថយន្តក្រុង ដែលគេគិតថាដឹកមនុស្ស ៥៨នាក់ ៕