ចិនដាក់ទណ្ឌកម្មក្រុមហ៊ុនយោធា និងនាយកប្រតិបត្តិ ជុំវិញការលក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់

2024/12/28 02:14:59 am        86


ក្រសួងការបរទេសចិន នៅថ្ងៃសុក្រ (ទី២៧ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសចិនបានដាក់ទណ្ឌកម្មក្រុមហ៊ុនឧស្សាហកម្មយោធាចំនួន៧ និងនាយកប្រតិបត្តិជាន់ខ្ពស់ពាក់ព័ន្ធជាច្រើនរូប ជុំវិញការផ្តល់ជំនួយ និងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់។

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុម Boeing គឺ Insitu ក្រុមហ៊ុន Raytheon Canada ដែលជាសាខាក្រុមហ៊ុន RTX និងក្រុមហ៊ុន Raytheon Australia ក៏ដូចជាក្រុមហ៊ុន Hudson Technologies ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលត្រូវបានចុះបញ្ជីទណ្ឌកម្មដោយក្រសួង នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

គួរបញ្ជាក់ថា ថ្មីៗនេះ សហរដ្ឋអាមេរិកបានអនុម័តជំនួយផ្នែកការពារជាតិចំនួន ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់ បន្ទាប់ពីបានបន្តលក់អាវុធដែលមានតម្លៃប្រមាណជា ៣៨៥លានដុល្លារ។

ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ជាដែនដីរបស់ខ្លួន ហើយមិនដែលបដិសេធពីការមិនប្រើប្រាស់កម្លាំង ដើម្បីក្រសោបយកកោះនេះឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ កោះតៃវ៉ាន់ជំទាស់យ៉ាងខ្លាំង ចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន ហើយលើកឡើងថា មានតែប្រជាជនកោះនេះប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន។

សហរដ្ឋអាមេរិកត្រូវបានចងដោយច្បាប់ ក្នុងការផ្តល់ឲ្យកោះតៃវ៉ាន់នូវមធ្យោបាយ ដើម្បីការពារខ្លួន ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការ រវាងក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិក៏ដោយ។

ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មនេះ ក្រសួងបានឲ្យដឹងថា វិធានការនេះនឹងនាំឲ្យមានការបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងនាយកប្រតិបត្តិ នៅក្នុងប្រទេសចិន ហើយហាមប្រាមអង្គភាព និងបុគ្គល នៅក្នុងប្រទេសចិនមិនឲ្យមានការជួញដូរ ឬសហការជាមួយស្ថាប័ន និងបុគ្គលទាំងនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm