កម្ពុជានិងភាគីជប៉ុន បន្តកិច្ចសហការជាមួយគ្នាថែមទៀតលើការបណ្តុះបណ្តាលនិងការបញ្ជូនពលករខ្មែរទៅប្រទេសជប៉ុន

2024/12/28 02:19:18 am        177

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្កិ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ។

ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម មឺរ៉ៃ យូស៊ិហ៊ិរ៉ុ (MURAI Yoshihiro) អភិបាលខេត្តមីយ៉ាហ្គិ និង ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការបណ្តុះបណ្ដាល បញ្ជូន និងទទួលយកពលករខ្មែរទៅធ្វើការនៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន និងផ្តល់ការគាំពារកាន់តែល្អប្រសើរបន្ថែមទៀតដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តមីយ៉ាហ្គិ។ 

នាឱកាសនោះ ឯកឧត្តម ហេង សួរ សង្ឃឹមយ៉ាងមុតមាំថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្គិនាពេលនេះ នឹងបន្តរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត ដើម្បីបង្កើនការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុន ជាពិសេសការបង្កើនការផ្តល់សេវាគាំទ្រចាំបាច់នានាដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅខេត្តមីយ៉ាហ្គិ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសជប៉ុន និងរដ្ឋបាល ខេត្តមីយ៉ាហ្គី ដែលបានទទួលយកពលករពីប្រទេសកម្ពុជា និងតែងតែផ្ដល់ជំនួយ និងការគាំទ្រចាំបាច់នានា សម្រាប់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តមីយ៉ាហ្គិ និងក្នុងប្រទេសជប៉ុន។ 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកទេសន្តរប្រវេសន៍ការងារ ជាកត្តារួមចំណែកមួយដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយបានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ទន្ទឹមនេះ ការបំពេញការងាររបស់ពលរដ្ឋកម្ពុជានៅក្នុងប្រទេសជប៉ុន ជាឱកាសនៃការទទួលបាននូវប្រាក់ចំណូលសម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារ សង្គម និងសេដ្ឋកិច្ចជាតិទាំងមូល ជាពិសេសពួកគាត់នឹងទទួលបានឱកាសក្នុងការស្វែងយល់ និងទទួលបានការបំផុសគំនិតនៃការរៀបចំអត្តចរិត និងការធ្វើការបែប «ភាពល្អឥតខ្ចោះ» របស់ជប៉ុន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm