ក្រុមឃ្លាំមើលអាកាសចរណ៍រុស្ស៊ី បាននិយាយនៅថ្ងៃសុក្រនេះថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាស៊ែបៃហ្សង់ ដែលបានធ្លាក់នៅក្នុងប្រទេសអាហ្សាក់ស្ថានកាលពីថ្ងៃពុធ បានសម្រេចចិត្តបង្វែរទិសដៅហោះហើរ ចេញពីគោលដៅដំបូងរបស់ខ្លួននៅតំបន់ Chechnya ស្របពេលមានចុះអ័ព្ទខ្លាំង និងការប្រកាសអាសន្នក្នុងស្រុកពីយានដ្រូនរបស់អ៊ុយក្រែន ។
ក្រុមឃ្លាំមើលអាកាសចរណ៍រុស្ស៊ី Rosaviatsia និយាយថា កាពីតែនយន្តហោះ បានស្នើសុំអាកាសយានដ្ឋានជាច្រើនផ្សេងទៀតរបស់រុស្ស៊ី ដើម្បីធ្វើការចុះចត ប៉ុន្តែគាត់សម្រេចចុះចតអាកាសយានដ្ឋាននៅទីក្រុង Aktau របស់ប្រទេសអាហ្សាក់ស្ថានជំនួសវិញ ។
ពួកគេនិយាយថា ពួកគេនឹងផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយដល់ការស៊ើបអង្កេតរបស់កាហ្សាក់ស្ថាន និងអាស៊ែបៃហ្សង់ ដើម្បីពិនិត្យមើលមូលហេតុពិតប្រាកដ នៅពីក្រោយការធ្លាក់យន្តហោះមួយគ្រឿងនេះ ។
រុស្ស៊ីនិយាយថា វាសំខាន់ខ្លាំងណាស់ក្នុងការរង់ចាំការស៊ើបអង្កេតជាមុន ក្នុងការបញ្ចប់ការងារបស់ពួកគេ ដើម្បីយល់ឲ្យច្បាស់ពីអ្វីកើតឡើងពិតប្រាកដ ។
ប្រភពចំនួន ៤ពីអាស៊ែបៃហ្សង់ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះមួយគ្រឿងនេះ ត្រូវបានវាយប្រហារដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ៕