អេស្តូនី៖ ច្បាប់ដែនសមុទ្រត្រូវតែកែប្រែ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធក្រោមបាតសមុទ្រ

2024/12/28 02:51:58 am        185


រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អេស្តូនី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ច្បាប់ដែនសមុទ្រអន្តរជាតិដែលមានអាយុកាលរាប់សតវត្សរ៍មកហើយនោះ ត្រូវតែធ្វើបច្ចុប្បន្នភាព ដើម្បីទប់ស្កាត់កុំឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រ ដូចជាខ្សែកាប និងបំពង់បង្ហូរប្រេង ឬឧស្ម័នជាដើម ដោយការលើកឡើងនេះ កើតមានបន្ទាប់ពីខ្សែកាបដែលតភ្ជាប់ប្រទេសនេះទៅហ្វាំងឡង់ បានរងការខូចខាតម្តងទៀតក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែធ្នូ) អាជ្ញាធរហ្វាំងឡង់ បានរឹបអូសនាវាដឹកប្រេងរបស់រុស្ស៊ី នៅសមុទ្របាល់ទិក ដោយសង្ស័យថា នាវានេះបានធ្វើឲ្យដាច់ខ្សែថាមពលក្រោមបាតសមុទ្រ ដែលតភ្ជាប់ហ្វាំងឡង់ និងអេស្តូនី នៅមួយថ្ងៃមុននោះ ហើយក៏សង្ស័យថា នាវានេះបានធ្វើឲ្យខូច ឬដាច់ខ្សែអ៊ីនធឺណិតចំនួន ៤ខ្សែផងដែរ។

ហើយនៅថ្ងៃសុក្រ (ទី២៧ ខែធ្នូ) កងទ័ពជើងទឹកអេស្តូនី បានចាត់វិធានការ ដើម្បីការពារខ្សែថាមពល។ រដ្ឋាភិបាលអេស្តូនី បានសម្រេចដាក់ពាក្យទៅអង្គការដែនសមុទ្រអន្តរជាតិត្រឹមខែកុម្ភៈ ដើម្បីសុំធ្វើបច្ចុប្បន្នភាពច្បាប់ដែនសមុទ្រ ដែលខ្លួនលើកឡើងថា ច្បាប់ដែលមានបច្ចុប្បន្ន មិនបានជួយដោះស្រាយការខូចខាតក្រោមបាតសមុទ្រនោះឡើយ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី Liisa Pakosta បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «យើងចាប់អារម្មណ៍ ក្នុងការជំរុញសហគមន៍ដែនសមុទ្រអន្តរជាតិឲ្យកែប្រែ ឬធ្វើទំនើបកម្មច្បាប់ដែនសមុទ្រអន្តរជាតិ»។

លោកស្រីបានបន្ថែមថា ការធ្វើឲ្យមានភាពច្បាស់លាស់ ចំពោះច្បាប់នេះ ស្តីពីរបៀបដែលប្រទេសនានា ត្រូវដោះស្រាយជាមួយនឹងករណីខូចខាតក្រោមបាតសមុទ្រ នឹង «កាត់បន្ថយ» ឱកាសនៃការមានជម្លោះណាមួយដែលបញ្ចប់នៅតុលាការអន្តរជាតិ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm