បឹង Wular ដែលស្ថិតក្នុងចំណោមបឹងទឹកសាបធំបំផុតនៅអាស៊ី ស្ថិតក្នុងតំបន់កាស្មៀ ប្រទេសឥណ្ឌា បានកកដោយអន្លើនៅថ្ងៃសុក្រនេះ ពេលដែលសីតុណ្ហភាពចុះត្រជាក់ខ្លាំងនៅតំបន់ភ្នំហិម៉ាឡៃ ។
ដោយមើលឃើញភ្នំហិម៉ាឡៃ និងល្បីថាមានទឹកជ្រៅ និងទេសភាពស្រស់ស្អាត បឹងមួយនេះស្ថិតនៅចម្ងាយ ៣៤គ.មភាគពាយ័ព្យរដ្ឋធានីរដូវក្តៅ Srinagar ។
ទិន្នន័យពីក្រសួងឧតុនិយមឥណ្ឌា បានឲ្យដឹងថា សីតុណ្ហភាពបានធ្លាក់ចុះដល់ ៣,២អង្សាសេនៅទីក្រុង Srinagar ។
ទូកបន្តជាប់គាំងនៅក្នុងបឹងកក ខណៈប្រជាពលរដ្ឋនៅក្បែរនោះដែលពឹងផ្អែកលើបឹងមួយនេះ សម្រាប់ការនេសាទត្រី ធ្វើកសិកម្ម និងធនធានផ្សេងៗជាច្រើនទៀត បន្តរងគ្រោះ ។
នៅក្នុងសប្តាហ៍នេះដែរ ព្រិលបានធ្លាក់នៅតំបន់ Jammu and Kashmir និងរដ្ឋ Himachal Pradesh ដោយសាររងឥទ្ធិពលដោយផ្ទាល់ពីសីតុណ្ហភាពទាបនៅតាមរដ្ឋភាគខាងជើង Punjab, Haryana, Uttar Pradesh និងរដ្ឋធានីញូវដែល្លី របស់ប្រទេសឥណ្ឌា ។
រដូវរងានៅប្រទេសអាស៊ីខាងត្បូងមួយនេះ មិនត្រជាក់ដូចតំបន់ផ្សេងទៀតនៅអាមេរិកខាងជើងនោះទេ ប៉ុន្តែពលរដ្ឋពួកគេរងផលប៉ះពាល់ខ្លាំង ដោយសារស្ថានភាពអាកាសធាតុត្រជាក់ ៕