NGO៖ ជនអន្តោប្រវេសន៍ជាង ១ម៉ឺននាក់បានស្លាប់ ពេលព្យាយាមធ្វើដំណើរទៅដល់អេស្ប៉ាញក្នុងឆ្នាំ ២០២៤

2024/12/28 03:06:03 am        102

យោងតាមការអះអាងរបស់ក្រុមជំនួយជនអន្តោប្រវេសន៍ Walking Borders បានឲ្យដឹងថា មនុស្សច្រើនបំផុតជាប់កំណត់ត្រា ១០.៤៥៧នាក់ ឬស្មើនឹងជិត ៣០នាក់ក្នុង ១ថ្ងៃ បានស្លាប់ ពេលពួកគេប៉ុនប៉ងធ្វើដំណើរទៅដល់ប្រទេសអេស្ប៉ាញក្នុងឆ្នាំ ២០២៤នេះ ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនដែលបានបញ្ចេញនៅក្នុងសប្តាហ៍នេះ ក្រុម Walking Borders បាននិយាយថា ជនអន្តោប្រវេសន៍ ៩.៧៥៧នាក់ បានស្លាប់នៅក្នុងសមុទ្រ ក្នុងឆ្នាំ ២០២៤ ពេលពួកគេព្យាយាមទៅដល់ប្រជុំកោះ Canary របស់អេស្ប៉ាញ ដោយចេញដំណើរពីតំបន់ឆ្នេរមហាសមុទ្រអាត្លង់ទិករបស់អាហ្វ្រិក ។

យោងតាមការអះអាងរបស់ក្រុមកាកបាទក្រហម បានឲ្យដឹងថា មនុស្សម្នាក់ បានស្លាប់នៅក្នុងចំណោមមនុស្ស ៣០០នាក់ ដែលបានថ្វើដំណើរមកដល់តាមទូកចំនួន ៣គ្រឿងនៅថ្ងៃសុក្រនេះ នៅលើកោះ El Hierro ស្ថិតក្នុងប្រជុំកោះ Canaries ។

ផ្លូវអន្តោប្រវេសន៍តាមសមុទ្រអាត្លង់ទិកចេញពីតំបន់ឆ្នេរអាហ្វ្រិកខាងលិចមកកាន់ប្រជុំកោះ Canaries របស់អេស្ប៉ាញតាមធម្មតាត្រូវបានប្រើប្រាស់ដោយជនអន្តោប្រវេសន៍អាហ្វ្រិកដែលព្យាយាមទៅដល់ដីគោកអេស្ប៉ាញនោះ ត្រូវបានគេមើលឃើញហក់ឡើងខ្ពស់ក្នុងឆ្នាំនេះ ក្នុងនោះមនុស្ស ៤១.៤២៥នាក់ បានធ្វើដំណើរមកដល់ចន្លោះខែមករា និងខែវិច្ឆិកា ឆ្នាំ ២០២៤ ពោលគឺមានចំនួនច្រើនជាងកំណត់ត្រាកាលពីឆ្នាំមុនដែលមានចំនួន ៣៩.៩១០នាក់ ។

ជម្លោះជាច្រើនឆ្នាំនៅក្នុងតំបន់ Sahel រួមទាំងនៅប្រទេសម៉ាលី ការគ្មានការងារធ្វើ និងផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុលើសហគមន៍កសិកម្ម ស្ថិតក្នុងចំណោមហេតុផលជាច្រើនដែលនាំឲ្យមនុស្សធ្វើដំណើរឆ្លងកាត់សមុទ្រដ៏គ្រោះថ្នាក់ទៅកាន់ដីគោកអេស្ប៉ាញ ។

យោងតាមការអះអាងរបស់ Walking Borders បានឲ្យដឹងថា ផ្លូវមហាសមុទ្រអាត្លង់ទិក ដែលរួមទាំងចំណុចចាកចេញពីប្រទេសសេណេហ្គាល់ ហ្គាំប៊ី ម៉ូរីតានី និងម៉ារ៉ុក គឺជាផ្លូវស្លាប់មនុស្សច្រើនបំផុតរបស់ពិភពលោក ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm