អ៊ីស្រាអែល វាយឆ្មក់lលើមន្ទីរពេទ្យភាគខាងជើងតំបន់ហ្កាហ្សា ខណៈអាជ្ញាធរនិយាយថា បុគ្គលិកពុំអាចទាក់ទងបាន

2024/12/28 04:23:07 pm        79

អាជ្ញាធរសុខាភិបាល បាននិយាយថា កងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ បានវាយឆ្មក់លើមន្ទីរពេទ្យ Kamal Adwan ជាអគារមន្ទីរពេទ្យមួយកន្លែងក្នុងចំណោមអគារមន្ទីរពេទ្យចំនួន៣កន្លែង នៅជាយភាគខាងជើងតំបន់ហ្កាហ្សា ដោយបានបញ្ជាឱ្យអ្នកជំងឺរាប់សិបនាក់ និងមនុស្សរាប់រយនាក់ផ្សេងទៀតជម្លៀសខ្លួនចេញ ហើយទុកឱ្យផ្នែកមួយនៃអគារត្រូវអគ្គិភ័យឆាបឆេះ។

ក្រុមគ្រូពេទ្យសង្គ្រោះបឋម និងអង្គភាពសេវាសង្គ្រោះបន្ទាន់ស៊ីវិល បាននិយាយថា នៅកន្លែងផ្សេងទៀតក្នុងហ្កាហ្សា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់២៥នាក់ រួមទាំងមនុស្ស១៥នាក់នៅក្នុងលំនៅឋានតែមួយ ក្នុងទីក្រុងហ្កាហ្សា។

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថាទំនាក់ទំនងជាមួយបុគ្គលិកនៅក្នុងមន្ទីរពេទ្យ ក្នុងក្រុង Beit Lahiya ដែលស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីកងកម្លាំងអ៊ីស្រាអែលរយៈពេលជាច្រើនសប្តាហ៍មកនេះ ត្រូវបានកាត់ផ្តាច់។

វេជ្ជបណ្ឌិត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កងកម្លាំងកាន់កាប់ កំពុងនៅខាងក្នុងមន្ទីរពេទ្យនៅពេលនេះ ហើយពួកគេកំពុងដុតអគារ» ។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានព្យាយាមកំណត់ការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងបាន សម្របសម្រួលក្នុងការជម្លៀសជនស៊ីវិល អ្នកជំងឺ និងបុគ្គលិកពេទ្យដោយសុវត្ថិភាព មុនពេលធ្វើប្រតិបត្តិការ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលនិយាយថា អ្នកប្រយុទ្ធមកពីក្រុមហាម៉ាសប៉ាឡេស្ទីន ដែលកាលពីពេលមុនបានគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើប្រតិបត្តិការចេញពីមន្ទីរពេទ្យ ហើយបានយកទីតាំងនេះធ្វើជាទីតាំងលាក់ខ្លួនដ៏សំខាន់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm