អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់​សិស្សប្រឡងជាប់​បាក់ឌុប

2024/12/28 05:36:21 pm        212

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្តដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិទាំងអស់ទូទាំងខេត្ត ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប៉ៃលិន បានឱ្យដឹងថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ គឺមានបេក្ខជនប្រឡង​ជាប់​ទូទាំង​ខេត្ត​ប៉ៃលិន​ សរុបចំនួន៤០១ នាក់ ស្រី ២៥១នាក់ ក្នុងនោះ និទ្ទេស A ០៥នាក់ ស្រី ០២នាក់ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា លទ្ធផល​សម្រេច​បាន​សម្រាប់​វិស័យអប់រំក្នុងខេត្តប៉ៃលិន គឺស្តែងចេញពីឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា ឬអ្នកអាណា​ព្យាបាល​សិស្សា​នុសិស្ស ដែលបានសហការជួយបង្ក លក្ខណៈឱ្យកូនចៅទៅរៀនបានទៀងទាត់ និង​ធ្វើ​ការ​តាម​ដាន​ការសិក្សារបស់ពួកគជាប្រចាំ ដោយសហ ការគ្រប់យ៉ាងជាមួយសាលារៀន ឈរ​លើ​គោល​ការណ៍ «សាលារៀន ជារបស់សហគមន៍» ដើម្បីបុព្វហេតុ នៃការកសាង និង​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ប្រកបដោយគុណភាព ស្របតាមចតុស្ដម្ភទាំងបួន រួមមាន វិជ្ជា សម្បទា បំណិន​សម្បទា ចរិយាសម្បទា កាយសម្បទា និងមានមនសិការស្នេហាជាតិ និងមនុស្សជាតិ ចេះ រ​ស់​នៅ​ជា​មួយគ្នាប្រកបដោយសុខដុមរមនា គឺឱ្យកូនចៅក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ក្នុង​សង្គម​ជាតិកម្ពុជាពោពេញដោយសុជីវធម៌ សីលធម៌ថ្លៃថ្នូរ និងជា​ធន​ធាន​មនុស្ស​ពិត​ប្រាកដ​សម្រាប់​កសាង​អភិវឌ្ឍប្រទេសជាតិ។

លោកជំទាវ បានមានប្រសាសន៍កោតសសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យទាំងពីរក្នុងខេត្ត ដែលបានខិតខំ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្ទេរ​ចំណេះដឹងដល់សិស្សានុសិស្សរបស់ខ្លួនប្រកបដោយគុណភាព និងបានផ្តាំផ្ញើដល់សិស្សទាំងអស់ ដែល​បាន​ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ត្រូវយកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​បន្ត​ទៀត ដើម្បី អនាគតរបស់ខ្លួន និងប្រទេសជាតិ ជាពិសេសត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន ក្មេងទំនើងបងធំបងតូច និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយចំពោះសិស្ស ដែល​គ្មានលទ្ធភាពបន្តការសិស្សានៅ សកលវិទ្យាល័យនានា សូមទាក់ទង​ក្រុម​ការងារ​របស់​រដ្ឋ​បាល​ខេត្ត ដើម្បីស្វែងរកអាហារូបករណ៍ផ្តល់ជូន ។

ជាការលើកទឹកចិត្ត ក្នុងពិធីសំណេះសំណាលនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាន​ផ្ដល់​ម៉ូតូម្នាក់មួយគ្រឿងដល់សិស្សជាប់និទ្ទេស A ចំនួន៩នាក់ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm