អភិបាលរាជធានី ចុះពិនិត្យការរៀបចំត្រៀមសម្រាប់ការប្រកួតបាល់ទាត់ អបអរសាទរ « ទិវាសន្តិភាពកម្ពុជា» នៅថ្ងៃស្អែក

2024/12/28 08:46:27 pm        643

នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមមន្ត្រីចុះពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ រួមទាំងបរិស្ថានអនាម័យ ដើម្បីត្រៀមស្វាគមន៍សម្រាប់ព្រឹត្តិការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ « ទិវាសន្តិភាពកម្ពុជា » ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ស្អែកនេះ ។

ការចុះពិនិត្យនេះ ដើម្បីធានាបាន១០០ភាគរយ លើរបៀបរៀបរយ និងសន្តិសុខសណ្តាប់ធ្នាប់ រួមទាំងអនាម័យខាង ធ្វើឡើងនាពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងប្រារព្ធព្រឹត្តិការណ៍ ស្ថិតនៅមហាវិថី វិមានឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ឯកឧត្តមអភិបាលរាជធានី បានអញ្ចើញត្រួតពិនិត្យ ទីតាំងទាំងអស់ ក្នុងពហុកីឡដ្ឋាន ពិសេសទីតាំងសាលសម្រាប់ការចូលរួមទស្សនារបស់ពលរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរបស់រាជរដ្ឋាភិបាល ដែលនឹងមានវត្តមានក្នុងថ្ងៃប្រកួត ។

ឯកឧត្តម បានណែនាំឱ្យកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត លើបញ្ហាសន្តិសុខ ត្រូវពង្រឹងការការពារ និងត្រួតពិនិត្យឱ្យបានម៉ត់ច៉ត់ ទាំងតម្រាយផ្លូវចូល ទីតាំងចូលមក រួមទាំងទីលានប្រកួតជាដើម ។ 

ចំពោះបរិស្ថានអនាម័យ ក៏ត្រូវបានយកចិត្តទុកដាក់ ក្នុងការបាញ់លាងសម្អាតឱ្យបានស្អាតល្អ១០០ភាគរយផងដែរ ដើម្បីសោភ័ណ្ឌភាពល្អប្រសើរ អាចញ៉ាងឱ្យបរិយាកាសក្នុងព្រឹត្តិការណ៍កាន់តែប្រព្រឹត្តិទៅបានដោយរលូន ។

សូមបញ្ជាក់ថា ៖ ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ « ទិវាសន្តិភាពកម្ពុជា » គឺ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាប្រធានគ្រូបង្វឹកកិត្តិយសក្រុមតារាបាល់ទាត់កម្ពុជា ( Cambodia Football Super Stars ) ។

ការបង្កើតព្រឹត្តិការណ៍នេះឡើងមក គឺដោយសម្តេចតេជោ ចង់ឃើញបរិយាកាសសប្បាយរីករាយ ក្រោមម្លប់ នៃសន្តិភាព នៅក្នុងថ្ងៃអនុស្សាវរីយ៍ នៃការបញ្ចប់សង្រ្គាមផ្ទៃក្នុងដែលបានហែកហួរប្រទេសជាតិដ៏កំសត់ អស់ជាង៣ទសវត្សរ៍កន្លងមក ។ នៅថ្ងៃប្រកួតស្អែកនេះដែរ សម្តេចក៏នឹងអញ្ចើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការចូលរួមទស្សនាផងដែរ៕ អត្ថបទ៖ លីហេង  

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm