សម្តេចម៉ែន សំអន៖ វិនាសកម្មនៃសង្គ្រាមបានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ទាំងខាងប្រជាសាស្រ្ត ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌

2024/12/29 01:25:06 am        668

សម្តេចកិត្តិសង្គហបណ្ដិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានលើកឡើងថា វិនា​សកម្ម​នៃ​សង្គ្រាមបានបន្សល់​ទុក​នូវ​ផល​វិបាកយ៉ាងធ្ងន់ធ្ងរ ទាំងខាងប្រជាសាស្រ្ត ភូមិ​សាស្រ្ត​នយោបាយ សេដ្ឋកិច្ចសង្គម និងវប្បធម៌។ ការលើកឡើងបែបនេះ នៅក្នុងឱកាសសម្ដេចអញ្ជើញ​ទៅ​ទស្សនា​សារមន្ទីរតេជោសន្ដិភាពនារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ។

សម្តេចកិត្តិសង្គហបណ្ដិត ម៉ែន សំអន មានប្រសាសន៍ថា វត្តមានរបស់សារមន្ទីរ បាន​ក្លាយ​ទៅ​ជា​មជ្ឈ​​មណ្ឌល​ប្រវត្តិសាស្ត្រសង្រ្គាម និងការដោះស្រាយវិបត្តិនៃសំណល់ជាតិផ្ទុះក្រោយសង្រ្គាម ហើយ​​ក៏​ជាសក្ខីភាព និងបានរំលឹកពីអតីតកាលដែលកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមដ៏រ៉ាំរ៉ៃ និង​បង្ហាញ​​ពី​វិនាសកម្ម​ នៃសង្គ្រាមបាននាំមកនូវភាពឈឺចាប់ ការនិរាសព្រាត់ប្រាស់គ្រួសារ និង​ជន​ពិការ​ ហើយបានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ទាំងខាងប្រជាសាស្រ្ត ភូមិ​សាស្រ្ត​នយោបាយ​ សេដ្ឋកិច្ចសង្គម និងវប្បធម៌ផងដែរ។ សម្តេចបានមានប្រសាសន៍បន្តទៀតថា ប្រទេស​មាន​សន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និង​សុខមាលភាពរបស់ប្រជាជន។ ផ្ទុយទៅវិញបើបាត់បង់សន្តិភាពនោះអ្វីៗគ្រប់យ៉ាង «សុខ​សន្តិភាព​ និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​រាជ​រដ្ឋាភិបាល»។​ សម្ដេចក៏បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះ​មជ្ឈ​មណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម ហេង រតនា ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែល​បាន​ផ្តួច​ផ្តើម​គំនិត​ក្នុង​ការ​កសាងសារមន្ទីរតេជោសន្តិភាពនេះឡើង។ មិនតែប៉ុណ្ណោះ ឯកឧត្តម​ក៏​បាន​កសាង​នូវ​ស្នាដៃ ​រួមជាមួយសមិទ្ធផលជាច្រើនដែលពាក់ព័ន្ធនឹងវិស័យមីននៅព្រះរាជាណាចក្រកម្ពុជា តាម​រយៈការចូលរួមកែប្រែតំបន់សង្គ្រាមឲ្យទៅជាតំបន់អភិវឌ្ឍន៍ ស្របតាម​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ ទន្ទឹម​នឹង​នោះ​ផង​ដែរ​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រី នៅក្នុងអណត្តិទី៧ ក៏បានជំរុញ អនុវត្ត​ការងារ​នេះ​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់ទី១ និងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨- ២០២៥ និងចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០២៥»។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង រតនា ប្រតិភូរាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គ​នាយក​មជ្ឈ​មណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងអំពីដំណើរការ និងវឌ្ឍនភាព​ការ​សាង​សង់​សារ​មន្ទីរតេជោសន្តិភាព។ សារមន្ទីរមួយនេះ ត្រូវសាងសង់ឡើងនៅលើផ្ទៃដី១២ហិកតា ស្ថិត​ឃុំ​ត្រពាំង​ធំ ស្រុកបាគង ខេត្តសៀមរាប ហើយត្រូវបានសាងសង់ឡើង ក្រោមជំនួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ប្រទេស​ជប៉ុន ដែលមានរូបរាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅលើពិភពលោក។ ឯកឧត្តម បានបន្តទៀតថា រយៈពេលជាង៣២ឆ្នាំមកនេះ ប្រទេសជប៉ុន បានជួយដល់ស៊ីម៉ាក់ សម្រាប់​វិស័យមីននៅកម្ពុជា ដែលជំនួយទាំងនោះមានជាសម្ភារមានជាថវិកា ក៏ដូច​ជា​ការ​ផ្តល់​ជំនួ​យ​ប្រឹក្សា​បច្ចេកទេសជាដើម៕



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm