ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា យន្តហោះដឹកមនុស្ស ១៨១នាក់ បានធ្លាក់នៅអាកាសយានដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង ។
ទីភ្នាកងារព័ត៌មានរបស់កូរ៉េខាងត្បូងមួយនេះ បានរាយការណ៍ទៀតថា យន្តហោះបានចុះចតផុតផ្លូវរត់ រួចបុកជញ្ជាំងនៅអាកាសយានដ្ឋានអន្តរជាតិ Muan ស្ថិតនៅតំបន់ភាគនិរតីកូរ៉េខាងត្បូង ។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju ដែលដឹកអ្នកដំណើរ ១៧៥នាក់ និងអាកាសយានិក ៦នាក់ ត្រូវបានគេរាយការណ៍ថា ហោះត្រឡប់ពីប្រទេសថៃវិញ ហើយឧបទ្ទេវហេតុនេះ បានកើតឡើងអំឡុងពេលចុះចត ៕


