អ៊ីស្រាអែល បញ្ចេញរូបភាពវីដេអូបង្ហាញពីការរឹបអូសអាវុធនៅជិតមន្ទីរពេទ្យ Kamal Adwan ក្នុងតំបន់ហ្កាហ្សា

2024/12/29 05:03:23 pm        62

យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា និងយោធាអ៊ីស្រាអែល បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានឃាត់ខ្លួនជនប៉ាឡេស្ទីនជាង ២៤០នាក់ រួមទាំងបុគ្គលិកពេទ្យ និងប្រធានមន្ទីរពេទ្យនៅតំបន់ភាគខាងជើងហ្កាហ្សា ។

កងទ័ពអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីបកាលពីថ្ងៃសៅរ៍ បង្ហាញពីប្រតិបត្តិការវាយឆ្មក់របស់ពួកគេនៅមន្ទីរពេទ្យ Kamal Adwan ។

យោធាអ៊ីស្រាអែល និយាយថា មន្ទីរពេទ្យ Kamal Adwan ត្រូវបានប្រើប្រាស់ជាទីបញ្ជាការសម្រាប់ប្រតិបត្តិការយោធាហាម៉ាស់ ហើយមនុស្សទាំងអស់នោះ ត្រូវបានចាប់ខ្លួនសង្ស័យថាជាក្រុមជីវពល ។

កាលពីថ្ងៃសុក្រ ក្រុមហាម៉ាស់ បានចាត់ទុកថាជាការភូតកុហសចំពោះអំណះអំណាងរបស់អ៊ីស្រាអែលដែលថាក្រុមសកម្មប្រយុទ្ធរបស់ពួកគេ បានប្រតិបត្តិការចេញពីមន្ទីរពេទ្យមួយនេះ ពេញមួយសង្រ្គាមរយៈពេល ១៥ខែនៅតំបន់ហ្កាហ្សា ដោយពួកគេអះអាងថា គ្មានក្រុមសកម្មប្រយុទ្ធណាម្នាក់ នៅក្នុងមន្ទីរពេទ្យមួយនេះឡើយ ។ 

ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា អ្នកជំងឺមួយចំនួន ត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ Kamal Adwan ទៅកាន់មន្ទីរពេទ្យឥណ្ឌូនេស៊ី ដែលពុំមានបម្រើសេវាកម្មនោះឡើយ ហើយគ្រូពេទ្យបឋម ត្រូវបានហាមឃាត់ពីការជួយព្យាបាលពួកគេនៅទីនោះ ។ អ្នកជំងឺផ្សេងទៀត និងបុគ្គិលមន្ទីរពេទ្យ ត្រូវបានបញ្ជូនទីកាន់មណ្ឌលសុខភាពផ្សេងទៀត ។

យោធាអ៊ីស្រាអែល និយាយថា អ្នកជំងឺ និងបុគ្គលិកមន្ទីរពេទ្យចំនួន ៣៥០នាក់ ត្រូវបានជម្លៀសចេញមុនប្រតិបត្តិការនៅមន្ទីរពេទ្យ Kamal Adwan ខណៈមនុស្ស ៩៥នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញទៅកាន់មន្ទីរពេទ្យឥណ្ឌូនេស៊ី អំឡុងពេលប្រតិបត្តិការ ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរសុខភាពក្នុងស្រុក ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm