
កំពត៖ កុមារ៉ា កុមារី ០៣នាក់ និងមនុស្សធំ ០៤នាក់ បានស្លាប់នៅក្នុងហេតុការបែកកង់ឡានចូលប្រឡាយនៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ខេត្តកំពត។
លោកឧត្តម សេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា ហេតុការណ៍ខាងលើកើតឡើង កាលពីវេលា ម៉ោង២ និង៤៥នាទីរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីមានយន្ត រថយន្តមួយគ្រឿងម៉ាក កាម៉ារីឆ្លាម ស្លាកលេខ តាកែវ 2A-1452 បានបែកកង់ក្រឡាប់ចូលប្រឡាយ បណ្តាលអោយមនុស្សប្រុសស្រី រួមទាំងកុមារសរុបចំនួន ៧នាក់ បានស្លាប់បាត់បង់ជីវិត។
លោកស្នងឧត្តមសេនីយ៍ទៅស្នងការ បានបន្តថា ក្នុងចំណោមជនរងគ្រោះទាំង ០៧នាក់ មានប្រុស០៣នាក់ ស្រី ០៤នាក់ ហើយ ០៥នាក់ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរិ មានឈ្មោះ មានឈ្មោះ ស្រេ ចិន្តា ប្រុស ៣៤ឆ្នាំ(ប្តី) វ៉ាន់ សូរិយា ៣២ឆ្នាំ (ប្រពន្ធ) វ៉ាន់ ណារិទ្ធ អាយុ១០ឆ្នាំ ភេទប្រុស, ស្រេ ចាន់ ដារ៉ា អាយុ៨ឆ្នាំ ភេទប្រុស ស្រេ សុវ៉ាន់លីតា ភេទស្រី អាយុ ២ឆ្នាំ។ ដោយឡែកជនរង់គ្រោះ ០២នាក់ទៀត រស់នៅឯខេត្តកំពង់ចាម។
តាមការឱ្យដឹងពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឱ្យដឹងថា រថយន្តបានធ្វើដំណើរក្នុងទិសដៅពីកើតទៅ លិច បើកបរក្នុងល្បឿនយ៉ាងលឿន ហើយបានបែកកង់រថយន្តបណ្តាលឱ្យក្រឡាប់ចូលក្នុងប្រឡាយទឹក ធ្វើឱ្យមនុស្សនៅក្នុងរថយន្តទាំង ៧នាក់បានស្លាប់៕


