អគារពុទ្ធិកសិក្សារាជបូណ៌ បានសម្ពោធឱ្យប្រើប្រាស់ដើម្បីបណ្តុះបណ្តាលព្រះសង្ឃក្នុងព្រះពុទ្ធសាសនា

2024/12/29 06:08:43 pm        108

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញជាគណៈធិបតី ក្នុងដាក់សម្ពោធឱ្យប្រើប្រាស់អគារពុទ្ធិកសិក្សារាជបូណ៌ ដើម្បីបណ្តុះចំណេះ ដឹង ឱ្យកាន់តែប្រសើរឡើង ដល់ធនធានព្រះសង្ឃនៃព្រះពុទ្ធសាសនា ក៏ដូចជាថែរក្សាតម្លៃព្រះពុទ្ធសាសនា និងលើកតម្កើងមរតកវប្បធម៌ជាតិឱ្យរុងរឿង។  

​លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារពុទ្ធិក សិក្សារាជបូណ៌ នៅខេត្តសៀមរាប នៅថ្ងៃទី២៧ ខែធ្នូនេះថា ជុំវិញវិស័យព្រះពុទ្ធសាសនានេះ ក្នុងរបបប្រល័យពូជសាសន៍ ព្រះពុទ្ធ សាសនាត្រូវបានបំផ្លិចបំផ្លាញ និងលុបបំបាត់យ៉ាងសាហាវនិងផ្តាច់ការ ដោយព្រះសង្ឃត្រូវបានបង្ខំឱ្យលាចាកសិក្ខាបទ ដើម្បីធ្វើ ការងារពលកម្មដូចប្រជាជនទូទៅ និងជាពិសេសក្បួនច្បាប់ និងគម្ពីរព្រះពុទ្ធសាសនាជាច្រើនត្រូវបានកំទេចចោល ប៉ុន្តែក្រោយជ័យជម្នះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជាបានជ្រកក្រោមម្លប់សន្តិភាពពេញលេញ ដែលអនុញ្ញាតឱ្យប្រជាជនខ្មែរមានសិទ្ធិ ក្នុងការ គោរពបូជាសាសនា ធ្វើបុណ្យទានដោយចិត្តជ្រះថ្លា និងសេរីភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបណ្ឌិត បន្តថា ចំណែកវត្តរាជបូណ៌ បច្ចុប្បន្នដែលមានសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ជាព្រះគ្រូចៅអធិការ សម្តេចបានរៀបចំឱ្យមានសាលាពុទ្ធិកវិទ្យាល័យ ដែលមានបង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរ បាលីសំស្ក្រឹត ព្រះពុទ្ធសាសនា សីលធម៌ រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា សង្គមវិទ្យា វិទ្យាសាស្ត្រ និងមានសមណសិស្សប្រមាណជាង ៥០០ អង្គ បានធ្វើការសិក្សា ជារៀងរាល់ឆ្នាំ។ 

សម្តេចបានរៀបចំបង្កើតឱ្យមានស្ថានីយវិទ្យុ សម្រាប់ផ្សព្វផ្សាយដល់គ្រប់ទីកន្លែងទាំងវិស័យព្រះពុទ្ធសាសនាវប្បធម៌ និងការអប់រំនានា សំដៅរក្សា និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា និងអភិរក្សវប្បធម៌ព្រមទាំងបង្កើតមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈ សម្រាប់បង្ហាត់ បង្រៀន ចំណេះដឹងខាងផ្នែករបាំ ផ្នែកចម្លាក់ក្បាច់និងគំនូរ ផ្នែកភ្លេងបុរាណមានទាំងស្បែកតូច ស្បែកធំ ភ្លេងពិណពាទ្យ និងភ្លេងប្រពៃណី ដើម្បីរក្សាវប្បធម៌ឱ្យផូរផង់រស់រវើកនិងថ្កុំថ្កើង។ ក្រៅពីនេះ សម្តេចបានផ្តួចផ្តើមកសាងព្រះវិហារ ឧបដ្ឋានសាលា កុដិ សាលាបាលី និងសាលា សិល្បៈ ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ 

ចំណែកអគារពុទ្ធិកសិក្សារាជបូណ៌ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ, លោកជំទាវបណ្ឌិត សង្ឃឹមយ៉ាងមុតមំាថា ការបណ្តុះបណ្តាល និងការអប់រំផ្នែកព្រះពុទ្ធសាសនានៅខេត្តសៀមរាប ផ្តើមចេញពីវត្តរាជបូណ៌ ក្រោមការយកចិត្តទុកដាក់របស់ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ជាព្រះគ្រូចៅអធិការ នឹងរីកដុះដាលកាន់តែខ្លាំង ព្រមទាំងជំរុញឱ្យមានការកសាងពុទ្ធិកសិក្សា នៅតាមវត្តអារាមនានាជាបន្តបន្ទាប់ទាំងកម្រិតបឋម មធ្យម និងឧត្តមសិក្សា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm