ជំនួយរបស់អង្គការសហប្រជាជាតិ(UN) បានដាក់ចុះពីលើរថយន្តនៅទីក្រុង Khartoum ដែលជាការចែកចាយជំនួយអន្តរជាតិលើកដំបូងមកកាន់រដ្ឋធានីរបស់ស៊ូដង់មួយនេះ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ ២០២៣ ។
ជំនួយនេះ បានកើតមានឡើង ក្រោយអ្នកតាមដានភាពអត់ឃ្លានសកលលោក រាយការណ៍កាលពីថ្ងៃអង្គារថា ស្ថានភាពគ្រោះទុរ្ភិក្សនៅក្នុងប្រទេសស៊ូដង់ កំពុងរីករាលខ្លាំង ។
ក្រុមឃ្លាំមើលគ្រោះទុរ្ភិក្ស IPC បានប៉ាន់ស្មានថា ពលរដ្ឋប្រហែល ២៤,៦លាននាក់ ស្មើនឹងប្រហែលពាក់កណ្តាលនៃពលរដ្ឋសរុបស៊ូដង់ ត្រូវការជំនួយស្បៀងអាហារបន្ទាន់ រហូតដល់ខែឧសភាខាងមុខ ពោលគឺកើនឡើងយ៉ាងឆាប់រហ័សពីការព្យាករណ៍ដំបូងកាលពីខែមិថុនាថាមានចំនួន ២១,១លាននាក់ សម្រាប់ខែតុលា រហូតដល់ខែកុម្ភៈ ។
សូមបញ្ជាក់ថា កងទ័ពស៊ូដង់(SAF) បានចូលរួមធ្វើសង្រ្គាមស៊ីវិលជាមួយកងកម្លាំងគាំទ្ររហ័ស(RSF) ហើយពួកគេប្រឆាំងដាច់អហង្ការចំពោះការប្រកាសគ្រោះទុរ្ភិក្ស ដោយព្រួយបារម្ភពីសំពាធការទូត ដែលនាំឲ្យឈានទៅរកការបន្ធូរបន្ថយការគ្រប់គ្រងព្រំដែន និងការចូលរួមបរទេសកាន់តែខ្លាំងជាមួយកងកម្លាំង RSF ៕