បាតុករកូរ៉េខាងត្បូងរាប់ម៉ឺននាក់ នាំគ្នាតវ៉ាឲ្យប្រធានាធិបតីរងការចោទប្រកាន់ Yoon លាលែងពីតំណែង

2024/12/29 11:20:34 am        104

 បាតុករកូរ៉េខាងត្បូងរាប់ម៉ឺននាក់ នាំគ្នាដង្ហែរក្បួនកាលពីថ្ងៃសៅរ៍ អំពាវនាវឲ្យមានការលាលែងពីតំណែងជាបន្ទាន់របស់ប្រធានាធិបតីរងការចោទប្រកាន់លោក Yoon Suk Yeol ។

 ហ្វូងមនុស្សដ៏ច្រើនលើសលប់ បានជួបជុំគ្នានៅទីប្រជុំជនទីក្រុងសេអ៊ូល គ្រវីដំបងភ្លើង បដា និងប៉ោងប៉ោងមានសារប្រឆាំងលោក Yoon ខណៈពួកគេស្រែកពាក្យស្លោកឲ្យលោក Yoon ចុះចេញពីតំណែង ។

 តុលាការធម្មនុញ្ញនឹងបើកសវនាការលើកទី ២នៅសប្តាហ៍ក្រោយ ដើម្បីពិនិត្យមើលថាតើ ត្រូវប្រគល់តំណែងដល់លោក Yoonវិញ ឬមួយក៏ត្រូវដកតំណែងលោកជាអចិន្រ្តៃយ៍ ។ ពួកគេមានរយៈពេល ១៨០ថ្ងៃ ដើម្បីឈានដល់ការសម្រេចចិត្ត ។

 ដោយឡែក លោកនាយករដ្ឋមន្រ្តី Han Duck-soo ដែលក្លាយជាប្រធានាធិបតីស្តីទី ចាប់តាំងពីលោក Yoonរងការចោទប្រកាន់កាលពីថ្ងៃទី ១៤ ខែធ្នូ សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី ៣ ខែធ្នូនោះ រូបលោកផ្ទាល់ត្រូវបានចោទប្រកាន់ផងដែរកាលពីថ្ងៃសុក្រ ក្រោយលោកបដិសេធន៍សំណើរបស់គណបក្សប្រឆាំងឲ្យតែងតាំងបន្ទាន់ចៅក្រម ៣រូប បំពេញតំណែងទំនេរនៅក្នុងតុលាការធម្មនុញ្ញ ។

 ដោយឡែក លោក Choi Sang-mokដែលជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានក្លាយជាប្រធានាធិបតីស្តីទីថ្មីរបស់កូរ៉េខាងត្បូង ហើយលោក បាននិយាយនៅថ្ងៃសុក្រកន្លងទៅថា រដ្ឋាភិបាលរបស់លោកបានបញ្ជាឲ្យយោធាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយលើកឡើងពីលទ្ធភាពដែលកូរ៉េខាងជើងអាចឆ្មក់ឱកាសពីស្ថានភាពនយោបាយរបស់ខ្លួន ដើម្បីធ្វើសកម្មភាពបង្ករឿងណាមួយ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am