មនុស្ស​ ២៥​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​លើ​មន្ទីរពេទ្យ​យោធា​ក្រុង​កា​ប៊ុល​

2021/11/03 02:32:24 am        115

​អាហ្វហ្គានីស្ថាន៖ ក្រុម​មន្ត្រី​និយាយ​ថា មនុស្សយ៉ាងហោចណាស់ ​២៥​នាក់​បាន​ស្លាប់ និង​ជាង ៥០​នាក់​រង​របួសនៅ​ពេល​ដែល​ក្រុម​ខ្មាន់កាំភ្លើង​បាន​វាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​យោធា​ដ៏​ធំ​បំផុត​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​ការ​ផ្ទុះ​ដ៏​ខ្លាំងក្លា​ចំនួន​ពីរ​នៅ​ទីតាំងកណ្ដាល​ទីក្រុង​កា​ប៊ុល​។

​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់លោក Zabihullah Mujahid បាន​និយាយ​ថា ការ​បំផ្ទុះ​បាន​វាយប្រហារ​ច្រក​ចូល​មន្ទីរពេទ្យ Sardar Mohammad Daud Khan ដែល​មាន​គ្រែ​ចំនួន ៤០០ ហើយ​ត្រូវ​បាន​បន្ត​ដោយ​ការវាយប្រហារ​ដោយ​ក្រុម​ខ្មាន់កាំភ្លើង​រដ្ឋ​អ៊ីស្លាម ដែល​ពួកគេ​ទាំងអស់ត្រូវ​បាន​សម្លាប់​ក្នុង​រយៈពេល ១៥នាទី។ ​លោក​បាន​និយាយ​ថា កងកម្លាំង​ពិសេស​តា​លី​បង់​ដែល​មកដល់​កន្លែង​កើត​ហេតុ​ ដោយ​ឧទ្ធម្ភាគចក្រ​បាន​រារាំង​ក្រុម​ខ្មាន់​វាយប្រហារ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ ដោយ​ខ្មាន់​ទាំងអស់​ត្រូវ​បាន​សម្លាប់​នៅ​ច្រក​ចូល ឬ​នៅ​ទីធ្លា​មន្ទីរពេទ្យ​។ មុន​នេះអ្នកនាំពាក្យ​ម្នាក់ទៀត​បាន​និយាយ​ថា ខ្មាន់​វាយប្រហារ​ម្នាក់​ក្នុងចំណោម​ក្រុម​ខ្មាន់​វាយប្រហារ​ទាំងនោះ​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​រស់​។​

​ការ​បំផ្ទុះ​ចុងក្រោយ​នេះ​បាន​បន្ថែម​ទៅលើ​បញ្ជី​ចំនួន​ការវាយប្រហារ និង​ការ​សម្លាប់​ដែល​កំពុង​កើន​ឡើង​ចាប់​តាំង​ពី​ក្រុម​តា​លី​បង់​ដណ្ដើម​បាន​ជ័យជម្នះ​ទាំងស្រុង​ លើ​រដ្ឋាភិបាលដែល​គាំទ្រ​ដោយ​ប្រទេស​លោក​ខាង​លិច​កាលពី​ខែ​សីហា ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការធានា​អះ​អាង​របស់​ពួកគេ​ក្នុង​ការ​ស្ដារ​សន្តិសុខ​ឡើងវិញ​ ដល់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បន្ទាប់ពី​សង្គ្រាម​រាប់​ទសវត្សរ៍​។ ​គួរ​រម្លឹក​ថា នៅ​ពេល​ក្រុម​នេះបាន​ដណ្ដើម​កាន់កាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាថ្មី ក្រុម​នេះ​បាន​អះ​អាង​ថា ខ្លួន​នឹង​មិន​ឲ្យ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្លាយ​ជា​មូលដ្ឋាន​សម្រាប់​វាយប្រហារ​ភេរវកម្ម​លើ​ប្រទេស​ណាមួយ​ឡើយ និង​ធានា​ថា​នឹង​មិន​ឲ្យ​មានការ​វាយប្រហារ​ណាមួយ​កើតឡើង​នៅ​ក្នុង​ប្រទេស​នេះ​ឡើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 12:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am