គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រសាំងប្រកាសបញ្ចូលសមាជិកថ្មីជិតបីរយនាក់

2024/12/29 06:26:39 pm        97

កំពង់ឆ្នាំង ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៨ ខែធ្នូម្សិលមិញ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាសរុបចំនួន២៧៤នាក់ នៅឃុំតាំងក្រសាំង ក្រោមអធិបតីភាព ឯកឧត្តម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋាន ឃុំតាំងក្រសាំង។ពិធីនេះ រៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

​នៅក្នុងអង្គពិធីឯកឧត្តម ឈឹម សៅគី មានប្រសាសន៍ថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងឯកឧត្តមផ្ទាល់ សូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តសុំចូលរួមជាសមាជិករបស់គណបក្សនាពេលនេះ។ ការសម្រេចចិត្តចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានមោទនភាពជាទីបំផុត ពីព្រោះគណបក្សប្រជាជនកម្ពុជាជាគណបក្សមួយមានវ័យចំណាស់ជាងគេ មានការគាំទ្រពី ប្រជាជនច្រើនជាងគេ មានធនធានមនុស្សច្រើនជាងគេ មានស្នាដៃយ៉ាងច្រើនក្នុង ការអភិវឌ្ឍ និងការពារបូរណភាពទឹកដី។

ក្រៅពីនេះឯកឧត្តម បានអំពាវនាវដល់សមាជិកាបក្សទាំងចាស់ទាំងថ្មីទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាព ស្រលាញ់ថ្នាក់ដឹកនាំបក្ស និងជឿជាក់ លើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជា នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននឹងកំពុងខិតខំប្រឹង ដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ប្រកបដោយកិត្យានុភាពជាតិនៅលើឆាកអន្ដរជាតិ។

សមាជិកបក្សប្រជាជនកម្ពុជាថ្មី បានលើកឡើងថា ការសម្រេចចូលរួមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ដោយមើលពីការដឹកនាំរបស់រាជរដ្ឋាភិបាលពីគណបក្សប្រជាជន នៅមូលដ្ឋានឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍរីកច្រើន និងប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌។ លើសពីនេះ ពួកគេបានប្តេជ្ញា គោរពតាមបទបញ្ជារបស់គណបក្សជាជនកម្ពុជា និងបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាផងដែរ។

គួរបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល តាមរយៈការបោះឆ្នោតផ្តល់ទំនុកចិត្តពីប្រជាពលរដ្ឋច្រើនលើសលុប ក្នុងរយៈពេល៧អាណត្តិនេះ បានអភិវឌ្ឍន៍ប្រទេសជាតិ រីកចំរើនលើគ្រប់វិស័យ និងជាពិសេសពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ក្រោមម្លប់សុខសន្តិភាពពេញបរិបូណ៍៕

អត្ថបទ៖ ទូច សោភ័ណ ​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm