មន្ត្រីជាន់ខ្ពស់ស្នើឲ្យគិលានុបដ្ឋាកផ្តល់សេវាគ្រប់ពេល ដើម្បីសេចក្តីពេញចិត្ត និងទំនុកចិត្តពីអតិថិជន និងអ្នកជំងឺ

2024/12/29 06:37:01 pm        163

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានស្នើឲ្យគិលានុបដ្ឋាកទាំងអស់ យកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងលើការពង្រឹងទាំងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាគ្រប់ពេលវេលា ដើម្បីសេចក្តីពេញចិត្ត និងទំនុកចិត្តពីអតិថិជន ជាអ្នកជំងឺ រួមទាំងក្រុមគ្រួសារអ្នកជំងឺ។

​ការថ្លែងរបស់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិកាក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងពិធីប្រកាសបើកសន្និសីទគិលានុបដ្ឋាក ប្រចាំឆ្នាំ២០២៤ នៃសមាគមគិលានុបដ្ឋាកកម្ពុជា ក្រោមប្រធានបទ “ការកែលម្អគុណភាព និងនវានុវត្តន៍ក្នុងការថែទាំ” រៀបចំដោយសមាគមគិលានុបដ្ឋាកកម្ពុជា នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងមន្ទីរពេទ្យកុមារជាតិ។ 

លោកជំទាវសាស្ត្រាចារ្យ បានបន្តថា ការប្រតិបត្តិផ្តល់ការថែទាំប្រកបដោយមេត្តាធម៌ គុណធម៌ និងទំនួលខុសត្រូវខ្ពស់របស់គិលានុបដ្ឋាក គឺជាការលើកកិត្តិយសសេចក្តីថ្លៃថ្នូរ របស់បុគ្គលផ្ទាល់ ស្ថាប័ន និងគុណតម្លៃរបស់វិជ្ជាជីវៈថែទាំ ព្រមទាំងក្រសួងសុខាភិបាលទាំងមូល។ជាងនេះទៅទៀត លោកជំទាវសូមឲ្យប្រើប្រាស់ធនធានដែលមានស្រាប់ប្រកបដោយភាពច្នៃប្រឌិត និងរកដំណោះស្រាយ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ភាពរីកចម្រើនសម្រាប់ស្ថាប័ន និងប្រទេសជាតិ។ ទន្ទឹមនេះតាងនាមឲ្យក្រសួងសុខាភិបាល លោកជំទាវសូមសំដែងនូវការកោតស្ញប់ស្ញែងដោយមោទភាព ចំពោះការសម្រចបាននូវបេសកម្មរបស់សមាគមគិលានុបដ្ឋាកកម្ពុជា ដែលផ្តល់នូវការបណ្តុះបណ្តាលបានជាប់ជាប្រចាំសម្រាប់គិលានុបដ្ឋាក និងសូមអបអរចំពោះការគាំទ្រនានារបស់គណៈគិលានុបដ្ឋាកកម្ពុជា និងក្រសួងសុខាភិបាលក្នុងទិសដៅលើកកម្ពស់គុណភាពសេវាសុខាភិបាលក្នុងប្រទេសកម្ពុជា ដើម្បីធានាបាននូវការផ្តល់ជូនសេវាថែទាំព្យាបាល បង្ការ ប្រកបដោយគុណភាព សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ទៅតាមតំរូវការរបស់ពួកគេដោយមិនមានការរើសអើង។ 

បើតាមលោកស្រី ប៉ៃ សុខលីម ប្រធានសមាគមគិលានុបដ្ឋាកកម្ពុជា ឲ្យដឹងថា គោលបំណងរួមនៃសន្និសីទគិលានុបដ្ឋាកប្រចាំឆ្នាំ២០២៤នាថ្ងៃនេះ គឺដើម្បីលើកកម្ពស់ការ អភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈរបស់គិលានុប ដ្ឋាកឲ្យមានជាបន្ត ដើម្បីពង្រឹងចំណេះដឹង ជំនាញ និងឥរិយាបថ ក្រមសីលធម៌វិជ្ជាជីវៈ ដោយផ្តោតការយកចិត្តទុក ដាក់លើការផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព សុវត្ថិភាពសម្រាប់អ្នកជំងឺ និងដោយសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈ ដើម្បីជាទំនុកចិត្ត និងភាពពេញចិត្តរបស់ប្រជាជនឲ្យសាកសម នឹងប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល (គិលានុបដ្ឋាក និងឆ្មប) គឺជាសម្រស់ និងមុខមាត់របស់ស្ថាប័ន៕

អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm