ក្រុមយុវជនប្រមាណ៣០០០នាក់នាំគ្នាបោះជំរំដើម្បីអបអរសាទរទិវាសន្តិភាពលើកទី២៦ នៅស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះលើភ្នំ២០០ស្រុកអន្លង់វែង

2024/12/29 06:45:04 pm        119

ឧត្តរមានជ័យ÷ក្រុមយុវជនប្រមាណ៣០០០នាក់បាននាំគនាបោះជំរំដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជាលើកទី២៦ នៅស្តូបអនុស្សាវរីយ៍ ឈ្នះឈ្នះ លើទីតាំងភ្នំ២០០ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៌ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នារាត្រីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។

ស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ នៅទីតាំងភ្នំ២០០គឺជាកន្លែងមូលដ្ឋានកែច្នៃគ្រាប់កាំភ្លើងមួយ របស់អតីតយោធាខ្មែរក្រហមចុងក្រោយបំផុត ក្នុងចំណោមទីតាំងចំនួន១៤ កន្លែង ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់តំបន់ទាំងនោះ ប្រែក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ នៅព្រំដែន នូវថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១០ ដោយក្រសួងទេសចរណ៍មានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង សហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ធ្វើការអភិរក្ស និងការអភិវឌ្ឍសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា ក្នុងអនុក្រឹត្យរបស់រាជរដ្ខាភិបាលកម្ពុជា គោលបំណងធ្វើការអភិរក្សនៅទីតាំងសំខាន់ៗ ដែលជាមជ្ឈមណ្ឌលនយោបាយចុងក្រោយបង្អស់របស់អតីតអង្គការចាត់តាំងនយោបាយ និងយោធានៃកម្ពុជាប្រជាធិបតេយ្យ ដើម្បីឱ្យសាធារណជនជាតិ និងអន្តរជាតិ បានយល់ដឹង និងចងចាំអំពីនយោបាយ មេដឹកនាំរបស់បនប្រល័យពូជសាសន៍ផងដែរ។ហើយការកំណត់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តទាំងនោះបែងចែកជា២តំបន់គឺ តំបន់លើភ្នំ(តំបន់ក) និងតំបន់ជើងភ្នំ(តំបន់ខ)។ក្នុងនោះតំបន់(ក)ក៏មានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រតូចៗចំនួន៦ទីតាំងនិងតំបន់(ខ)ជាតំបន់ស្ថិតនៅក្នុងភូមិសាស្ត្រលើខ្ពង់រាប និងជើងភ្នំដងរែកដែលមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រតូចៗចំនួន៨កន្លែងផងដែរ។

កក្តាទាំងអស់នេះ គឺសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់បន្ថែមទៀតពីកក្តាសុខសន្តិភាពពេញលេញទើបយើងអាចមានឱកាសមានការរៀបចំនូវកម្មពិធីផ្សេងៗប្រកបដោយភាពរលូនដូច្នេះយើងត្រូវរក្សាសុខសន្តិភាពឲ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូតផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm