យុវជនស្ម័គ្រចិត្ត៖ ព្រឹតិ្តការណ៍សាទរកម្ពុជា បានបង្ហាញអំពីភាពរុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា លេចធ្លោលើឆាកអន្តរជាតិ

2024/12/29 06:58:42 pm        174

ភ្នំពេញ ៖ យុវជនស្ម័គ្រចិត្ត មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមយុវជនស្ម័គ្រចិត្ត ផ្នែកតុបតែងលម្អ ក្នុងព្រឹតិ្តការណ៍សាទរកម្ពុជា បានថ្លែងប្រាប់BTV ព័ត៌មាន នាល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ រួមគ្នាថា ព្រឹតិ្តការណ៍សាទរកម្ពុជា បានបង្ហាញអំពីភាពរុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា លេចធ្លោលើឆាកអន្តរជាតិ និងស្មើមុខស្មើមាត់និងបណ្តាប្រទេសផ្សេងៗផងដែរ។

​យុវជនស្ម័គ្រចិត្តរូបនោះបន្តថា ថ្ងៃនេះពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ដែលបានឃើញបងប្អូនប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី មកចូលទស្សនាការរៀបចំព្រឹតិ្តការណ៍សាទរកម្ពុជា នៅបរិវេណសួនច្បារខាងមុខព្រះបរមរាជវាំង និងភ្ញៀវបរទេស បានមកចូលរួមជាច្រើន បានទស្សនា និងថតរូបភាពជាអនុស្សាវរីយ៍ពីទិដ្ឋភាពដ៏ស្រស់ស្អាត និងបានចូលរួមផ្សព្វផ្សាយពីទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីល្បាយ ទៅកាន់ពិភពលោក។ ជាពិសេសព្រឹតិ្តការណ៍សាទរកម្ពុជា បានបង្ហាញអំពីភាពរុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា លេចធ្លោលើឆាកអន្តរជាតិ និងស្មើមុខស្មើមាត់និងបណ្តាប្រទេសផ្សេងៗផងដែរ។ យើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសកម្ពុជា ធ្លាប់ជាប្រទេសដែលទន់ខ្សោយ និងឆ្លងកាត់សង្រ្គាមជាច្រើន។ ដោយឡែកក្នុងឆ្នាំ២០២៤នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាន បានរៀបចំឡើងយ៉ាងអធឹកអធម មានភាពអស្ចារ្យខ្លាំងមែនទែនចំពោះប្រជាជនកម្ពុជា។ ក្នុងការសាទរដល់សមិទ្ធផលផ្សេងៗរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសមិទ្ធផលដែលពួកគាត់ខិតខំកសាងឡើងចាប់តាំងពី១៩៩០ជាងមកម្លេះ។ ទាំងអស់នេះ គឺជាស្នាដៃមួយដ៏ធំធេង ដែលលេចឡើងក្នុងឆ្នាំ២០២៤យើងនេះ។ ជាចុងក្រោយក្នុងនាមជាយុវជន ក៏ដូចជាទំពាំងស្នងឬស្សីរបស់កម្ពុជា សំណូមពរដល់យុវជនដទៃទៀត ក៏ដូចជាសិស្សានុសិស្ស និសិ្សត និងបងប្អូនប្រជាពលរដ្ឋ សូមមានមោទនភាពចំពោះខ្លួនឯង ដែលបានទទួលនូវសន្តិភាព រួចចាក់ផុតពីសង្រ្គាម ហើយមានមុខ មានមាត់នៅលើឆាកអន្តរជាតិ ហើយមានមោទនភាពចេញពីចិត្តតែម្តងបានកើតជាកូនខ្មែរ និងសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នាំគ្នាស្រលាញ់សន្តិភាព ការពារសន្តិភាព កុំឲ្យបាត់បង់។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍សាទរកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារខាងមុខព្រះបរមរាជវាំង។ ព្រឹត្តិការណ៍ដ៏ធំនាចុងឆ្នាំនេះ នឹងមានកម្មវិធីកម្សាន្តបុរាណ-សម័យចម្រុះជាច្រើន ហើយនឹងមានការដង្ហែក្បួនដ៏ធំ មានមនុស្សចូលរួមប្រមាណ៣០០០នាក់។ «សាទរកម្ពុជា» ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណង ផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល ដែលក្នុងនោះតាមរយៈការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា «សាទរកម្ពុជា» នឹងបង្ហាញក្នុងនាមជាប្រជាជាតិមានអាយុកាលដ៏យូរលង់ នៅថ្ងៃនេះកម្ពុជាកំពុងឈរដោយមោទនភាព ពោរពេញដោយក្តីសង្ឃឹម និងមានភាពជឿជាក់ រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិយើង។ ផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកា គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋានផ្សេងៗ នៃសង្គម បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន និងជាពិសេសចំពោះអត្តសញ្ញាណជាតិជារួម ដែលជាអ្វីធ្វើឱ្យខ្លួនយើងមានមោទនភាពក្នុងនាមជាខ្មែរក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម សាមគ្គី ឯកភាព ជាកម្លាំងជាតិតែមួយ។ បង្កើនមនោសញ្ចេតនារវាងប្រជាជន និងនៃប្រជាជាតិកម្ពុជា ទោះនៅក្នុងប្រទេស ឬនៅឯនាយសមុទ្រ ក្នុងការអបអរសាទរក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ អនាគតតែមួយដើម្បីកម្ពុជា នៅក្រោមទង់ជាតិតែមួយហើយដែលមានអនាគតតែមួយដើម្បីកម្ពុជា៕

 អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm