អង្គ​រថា​យ​ហ្គឺ​រ​បើកទ្វារ​ផ្ទះ​សងសឹក​វិសាខា​រសៀល​នេះ​

2021/11/03 04:51:10 pm        259

​បាល់ទាត់៖ ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជាបាន​ត្រឡប់​មកវិញហើយ ក្រោយ​ផ្អាក ១​ខែដោយសារ​ក្រុម​ជម្រើសជាតិ និង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជាត្រូវ​បេសកកម្ម​ប្រកួត​ជម្រុះ​ពានរង្វាន់​ប្រចាំ​ទ្វីបអាស៊ីកាលពី​ថ្មីៗ ដោយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រនឹងត្រូវ​បើកទ្វារ​ផ្ទះ​សងសឹក​ក្រុម​វិសាខានា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀលថ្ងៃទី​០៣ ខែវិច្ឆិកា​នេះនៅ​កីឡដ្ឋាន SRU ខេត្តសៀមរាប។​

​កាលពី​ជើង​ទី​១ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​នេះបាន​បរាជ័យ ៣-១ នៅលើ​ទឹកដី​វិសាខា​។ ដូច្នេះ​នេះ​គឺជា​ការប្រកួត​សងសឹកដើម្បី​ប្រជែង​ចំណាត់ថ្នាក់​ល្អ​ក្នុង​លី​គ បន្ទាប់ពី​ពួកគេ​អស់​ឱកាស​ប្រជែង​ជើងឯក។ រីឯ​វិសាខាត្រូវការ​ឈ្នះ​ដាច់ខាត​ក្នុងជំនួប​បង្គ្រប់​សប្ដាហ៍​ទី​១៥ នេះដើម្បី​រក្សា​ឱកាស​ប្រជែង​ពាន​ជាមួយ​គូប្រជែង ៣​ក្រុម​ទៀត ពិសេស​ក្រុម​កំពូល​តារាង​ភ្នំពេញ​ក្រោ​ន​តែម្ដង។​ ​ជាមួយ​ការ​ត្រឡប់មកវិញនៃ​លី​គ​កំពូល​កម្ពុជា​នេះ ក្លិប​អង្គ​រថា​យ​ហ្គឺ​រក៏បាន​ប្រកាស​ផ្ដល់​សំបុត្រ​ចំនួន ២​ពាន់​កៅអីដោយ​ឥតគិតថ្លៃ​ដល់​អ្នកគាំទ្រ ដើម្បី​ជាការ​អបអរសាទរបន្ទាប់ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​-CNCC អនុញ្ញាត​ឲ្យ​ទស្សនិកជន​ចូល​ទស្សនាការ​ប្រកួត​ឡើងវិញ​បាន​ចំនួន ៥០% នៃ​ចំនួន​កៅអី​សរុប​ក្នុង​កីឡដ្ឋាន​នីមួយៗ ក្រោយ​រាជរដ្ឋាភិបាលបានប្រកាស​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​ផងដែរ។​ ​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​អង្គ​រថា​យ​ហ្គឺ​រកំពុង​ឈរ​លេខ​៦ និង​មាន ២៧​ពិន្ទុហើយ​សល់ ៣​ប្រកួត​ក្នុង​ដៃ​ដូច​វិសាខា​ដែរ តែ​វិសាខាសល់​ឱកាស​ប្រជែង​ពានដ្បិត​ពួកគេ​កំពុង​ឈរ​លេខ​៣ និង​មាន ៣៥​ពិន្ទុតាម​ពីក្រោយ​ក្រុម​កំពូល​តារាង​ភ្នំពេញ​ក្រោ​ន ៥​ពិន្ទុ និង​តាម​ពីក្រោយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ១​ពិន្ទុ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm