ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង និយាយថានៅថ្ងៃអាទិត្យ ២៩ ធ្នូ នេះថា មនុស្សយ៉ាងតិច ១២០នាក់ បានស្លាប់ និងបុគ្គលិក ២នាក់ត្រូវបានសង្រ្គោះ រហូតមកទល់ពេលនេះ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ Jeju Air ជើងហោះហើរលេខ 7C2216 ដែលមកដល់ពីរដ្ឋធានីបាងកក របស់ប្រទេសថៃ ជាមួយនឹងមនុស្ស ១៨១ នាក់នៅលើយន្តហោះ ដែលបានចុះចតធ្លាក់ពីផ្លូវរត់ទៅបុកជញ្ជាំង ហើយផ្ទុះឆេះ។

អណ្ដាតភ្លើងត្រូវបានពន្លត់នៅម៉ោង ១រសៀល ម៉ោងក្នុងស្រុក ហើយក្រុមស៊ើបអង្កេត និងក្រុមសង្រ្គោះកំពុងធ្វើការ ខណៈអាជ្ញាធរបារម្ភថាតួលេខអ្នកស្លាប់អាចកើនឡើង៕


