សារព័ត៌មាន Yonhap រាយការណ៍ថា អាជ្ញាធរអគ្គិភ័យកូរ៉េខាងត្បូង បាននិយាយថា ក្នុងចំណោមមនុស្ស ១៨១នាក់នៅលើជើងហោះហើរ Jeju Air ពីទីក្រុងបាងកក មានមនុស្សតែ ២នាក់ប៉ុណ្ណោះត្រូវបានសង្គ្រោះ រហូតមកទល់ពេលនេះ ហើយអ្នកដំណើរ និងបុគ្គលិកចំនួន ១៧៩នាក់ ត្រូវគេគិតថាបានស្លាប់ បន្ទាប់ពីយន្តហោះបានធ្លាក់ ក្នុងអំឡុងពេលចុះចតបន្ទាន់នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអាទិត្យ ២៩ ធ្នូ នេះ៕



