យ៉ាងហោចណាស់មនុស្ស ១៥១នាក់បានស្លាប់ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរសរុប ១៨១នាក់បានធ្លាក់ចេញពីផ្លូវរត់ក្នុងពេលចុះចត និងផ្ទុះឆេះនៅពេលបុកជញ្ជាំងនៅអាកាសយានដ្ឋានកូរ៉េខាងត្បូង។
អ្នកដំណើរ និងបុគ្គលិកសរុបចំនួន ១៧៩នាក់ ត្រូវគេបារម្ភថាស្លាប់ទាំងអស់ បន្ទាប់ពីបុគ្គលិក ២នាក់ត្រូវបានជួយសង្រ្គោះ។
អ្នកជួយសង្រ្គោះកំពុងបន្តការងារ និងក្រុមស៊ើបអង្កេតកំពុងធ្វើការរកមូលហេតុថាតើការបុកជាមួយហ្វូងបក្សី ហើយមានសត្វជាប់ក្នុងម៉ាស៊ីន ជាហេតុផលធ្វើឱ្យម៉ាស៊ីនខូចដែលបង្កគ្រោះថ្នាក់នេះ ឬយ៉ាងណា។
ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងបន្តកើនឡើង ខណៈមនុស្សដែលនៅសល់នៅលើយន្តហោះនៅតែបាត់ខ្លួន ប្រហែល ៦ម៉ោងបន្ទាប់ពីការធ្លាក់ដ៏គួរឱ្យរន្ធត់ ដែលជាគ្រោះមហន្តរាយដ៏កាចសាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍របស់ប្រទេសកូរ៉េខាងត្បូង៕

