អង់គ្លេស៖ ប្រទេសជិត ៩០ បានចូលរួមកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតាន ៣០% នៅឆ្នាំ២០៣០។ មេដឹកនាំនៅក្នុងសន្និសីទស្ដីពីបម្រែបម្រួលអាកាសធាតុពិភពលោក របស់អង្គការសហប្រជាជាតិ CoP26 នៅទីក្រុង Glasgow បានសន្យាថា នឹងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនៅដំណាច់ទសវត្សរ៍នេះ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់មេតានដើម្បីទប់ស្កាត់ការឡើងកំដៅភពផែនដី។

អសមត្ថភាពរបស់ប្រទេសមហាអំណាចរហូតមកដល់ពេលនេះ ក្នុងការព្រមព្រៀងឲ្យកាន់តែទូលំទូលាយលើការកាត់បន្ថយយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលជាមូលហេតុចម្បងនៃការឡើងកំដៅផែនភពដីរបស់មនុស្ស បានធ្វើឱ្យប្រទេសក្រីក្រ និងប្រទេសតូចៗកាន់តែមិនពេញចិត្ត និងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Biden បាននិយាយនៅមុនការប្រកាសជាផ្លូវការកាលពីថ្ងៃអង្គារថា ប្រទេសជិត ៩០ បានចូលរួមកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតាន ៣០% ត្រឹមឆ្នាំ២០៣០។
សារធាតុមេតានមានអាយុខ្លីជាងកាបូនឌីអុកស៊ីតក្នុងបរិយាកាស ប៉ុន្តែមានឥទ្ធិពលជាង ៨០ដងក្នុងការធ្វើឱ្យផែនដីឡើងកម្ដៅ។ ការកាត់បន្ថយការបំភាយឧស្ម័នដែលត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៣០% ដែលបង្កឲ្យឡើងកំដៅលើភពផែនដីចាប់តាំងពីសម័យមុន ឧស្សាហកម្មគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការកាត់បន្ថយល្បឿននៃបញ្ហាប្រែប្រួលអាកាសធាតុ៕
អត្ថបទ៖ សុខមាន